Mourinho ថាតារាឆ្នើមនៅ PL រូបនេះជាខ្សែការពារល្អបំផុតក្នុងពិភពលោក

//s9.kh1.co/40/40b0d800d475254359cec744a7b0d6328d9254f0.jpg
កីទ្បា

 ១៦-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Mourinho កោតសរសើរ Dias ថាជាខ្សែការពារឆ្នើមបំផុតក្នុងលោក

អង់គ្លេស៖ លោកគ្រូបង្វឹក Jose Mourinho ដែលធ្វើជាអ្នកវិភាគបាល់ទាត់នៅព្រឹត្តិការណ៍ Euro 2020 បានកោតសរសើរថាខ្សែការពារ Ruben Dias ដែលមានសញ្ជាតិព័រទុយកាល់ដូចលោកគ្រូ គឺជាខ្សែការពារឆ្នើមបំផុតក្នុងលោកនាខណៈពេលនេះដោយល្អជាង Virgil van Dijk និង Marquinhos ទៅទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Ruben Dias
ខ្សែការពារ Ruben Dias

Dias ទើបតែផ្ទេរមកក្លិប Manchester City កាលពីឆ្នាំមុនប៉ុន្តែគេបានក្លាយជាកីឡាករស្នូលមួយរបស់ក្រុមដោយដើរតួជាកំផែងដ៏រឹងមាំ ចាប់ដៃគូជាមួយខ្សែការពារ John Stones និងថែមទាំងបានឈ្នះពានកីឡាករល្អបំផុតប្រចាំរដូវកាលនៅ Premier League ទៀតផង។

ខ្សែការពារ Ruben Dias និង John Stones 
ខ្សែការពារ Ruben Dias និង John Stones 

ឥលូវនេះ Ruben Dias កំពុងជួយក្រុមជម្រើសជាតិព័រទុយកាល់នៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប Euro 2020 រួមជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo, Bruno Fernandes និងមិត្តរួមក្រុម Bernado Silva ព្រមទាំង Joao Cancelo ផងដែរ។

លោកគ្រូបង្វឹក Jose Mourinho នៅជម្រើសជាតិព័រទុយកាល់ 
លោកគ្រូបង្វឹក Jose Mourinho នៅជម្រើសជាតិព័រទុយកាល់ 

ដោយមើលឃើញពីសមត្ថភាពរបស់គេ លោកគ្រូ Mourinho បានថ្លែងប្រាប់ talkSPORT ថា៖

ខ្ញុំគិតថា Ruben Dias ជាខ្សែការពារដ៏ឆ្នើមបំផុតក្នុងពិភពលោកនាពេលឥលូវនេះ។ ខ្ញុំអាចនិយាយថាការមាន Dias នៅ Premie League គឺធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងហើយ។ ខ្ញុំគិតថាគេជាកីឡាករដ៏អស្ចារ្យ។

លោកគ្រូបង្វឹក Jose Mourinho 
លោកគ្រូបង្វឹក Jose Mourinho
លោកគ្រូបង្វឹក Jose Mourinho

ក្រុមជម្រើសជាតិព័រទុយកាល់ជាក្រុមការពារតំណែងជើងឯក Euro នៅឆ្នាំនេះព្រោះកាលឆ្នាំ២០១៦ ពួកគេបានលើកពានបន្ទាប់ពីយកឈ្នះ ក្រុមជម្រើសជាតិបារាំង ១ ទល់នឹង ០៕

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T