អុញ! បុរសម្នាក់ ចូលទៅក្រោមរ៉ូបកូនក្រមុំ ដោយសារមូលហេតុទាំងនេះ... (មានវីដេអូ)

//s9.kh1.co/60/6096272c18b6b3950286ef5628818ab0c13706f3.png
សង្គម

 ១៦-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពិធីរៀបអាពាហ៍ពិពាហ៍មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងអស់សំណើច បន្ទាប់ពីមានបុរសម្នាក់ ចូលទៅក្រោមរ៉ូបរបស់កូនក្រមុំ។

ហ្វីលីពីន៖ ពិធីរៀបអាពាហ៍ពិពាហ៍មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងអស់សំណើច បន្ទាប់ពីមានបុរសម្នាក់ ចូលទៅក្រោមរ៉ូបរបស់កូនក្រមុំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅរីស៊តឆ្នេរសមុទ្រ Louie Beach កាលពីថ្ងៃទី០៦ ខែមិថុនាកន្លងទៅ ហើយវីដេអូនៃបុរសចូលទៅក្រោមរ៉ូបកូនក្រមុំ ត្រូវបានគេថតឡើង និងយកទៅបង្ហោះចែកចាយពេញបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្រោយពីវីដេអូល្បីល្បាញរួចមក បុរសដែលនៅក្រោមរ៉ូបកូនក្រមុំបានចេញមុខបកស្រាយថា នៅថ្ងៃអាពាហ៍ពិពាហ៍នោះ ខ្លួនពិតជាបានចូលទៅក្រោមរ៉ូបរបស់កូនក្រមុំពិតមែន ហើយមូលហេតុដោយសារតែខ្យល់បក់ខ្លាំងពេក ធ្វើឲ្យកូនក្រមុំពិបាកក្នុងការដើរ។ ក្នុងនាមគាត់ជាអ្នកចាត់ចែងក្នុងពិធី គាត់ក៏បានសម្រេចចូលទៅក្រោមរ៉ូបកូនក្រមុំ ដើម្បីជួយទប់រ៉ូបកុំឲ្យខ្យល់បក់ និងជួយចាប់រ៉ូបទៅមុខ តាមជំហានជើងដែលកូនក្រមុំដើរ។

យ៉ាងណាមិញ បើទោះជាមានខ្យល់បក់ខ្លាំងដ៏ដោយ ចុងក្រោយពិធីអាពាហ៍ពិពាហ៍ត្រូវបានបញ្ចប់ដោយរលូន និងរីករាយផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
វីដេអូ

ប្រភព: ladbible.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T