មិនទាន់ចេញជាផ្លូវការផង ស្រាប់តែ Windows 11 លេចធ្លាយលើអ៊ីនធើណេត បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ

//s9.kh1.co/fb/fb7b254809476ccd93058bad5ecaa03cdb2af911.jpg
បច្ចេកវិទ្យា

 ១៦-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មនុស្សមួយចំនួនថែមទាំងបានទាញយក Windows 11 ISO ដំបូងមកដំឡើងទៀតផង

បរទេស៖ ព័ត៌មានលម្អិតពី Windows 11 កំពុងតែលេចធ្លាយពេញអ៊ីនធើណេត។ ដំបូងអ្នកប្រើប្រាស់បណ្តាញសង្គម Baidu ម្នាក់បានបង្ហោះរូប screenshots ពីរនៃប្រព័ន្ធប្រតិបត្តិការនេះទាំងព្រឹកតែម្តង ដោយបង្ហាញពីម៉ឺនុយ Start menu ដែលមានរាងមូល។ ដែលការបង្ហោះនេះបានផ្តល់ឱ្យគេមើលឃើញថា វាស្រដៀងនឹងការរចនារបស់ Windows 10X។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព

មិនយូរប៉ុន្មានបន្ទាប់ពីរូបភាពទាំងនេះលេចចេញមក មនុស្សមួយចំនួនបានទាញយក Windows 11 ISO ដំបូងមកដំឡើង។ មិនទាន់ដល់ព្រឹត្តិការណ៍ដ៏ធំរបស់ក្រុមហ៊ុន Microsoft នៅថ្ងៃទី24 ខែមិថុនាផងក៏មានការទាញយកបែបនេះទៅហើយ ដែលធ្វើឱ្យគិតថាប្រហែលជាក្រុមហ៊ុនចង់ទាញចំណាប់អារម្មណ៍ខ្លះៗក៏មិនដឹង។

ប្រព័ន្ធប្រតិបត្តិការ Windows 11 ហាក់ដូចជាមិនខុសគ្នាឆ្ងាយពី Windows 10 នោះទេ ប៉ុន្តែមានភាពខុសគ្នាមួយចំនួនដូចជា snap controls ថ្មីដែលអនុញ្ញាតឱ្យអ្នកប្រើរុញកម្មវិធីបង្ហាញណាមួយទៅកន្លែងជាក់លាក់មួយនៅលើអេក្រង់ ដែលវាងាយស្រួលជាងមុន៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T