ខ្លាំងជាងបុរសទៀត! ស្ត្រីស្កុតឡែនរូបនេះ យកភ្លៅបំបែកផ្លែកឪឡឹក៣ផ្លែ ដោយចំណាយពេលត្រឹមតែ… (មានវីដេអូ)

//s9.kh1.co/c4/c42e9f97258601751638696a2101e2fa2ca229c9.jpg
សង្គម

 ១៦-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ ស្ត្រីម្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានប្រើភ្លៅបំបែកផ្លែឪឡឹក។

ស្កុតឡែន៖ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ ស្ត្រីម្នាក់ មកពី Ayrshire នៃប្រទេសស្កុតឡែន បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានប្រើភ្លៅបំបែកផ្លែឪឡឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរូបនេះមានឈ្មោះថា Emmajane Smith បានចូលរួមកម្មវិធីប៉ុស្ដិ៍ទូរទស្សន៍មួយ ដោយបង្ហាញពីសមត្ថភាពដ៏ពិសេសរបស់ខ្លួនដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីនណេស ក្នុងការបំបែកផ្លែឪឡឹកចំនួន៣ផ្លែ ក្នុងរយៈពេលត្រឹមតែ១៣.១៣វិនាទីប៉ុណ្ណោះ។ ហើយកំណត់ត្រាពិភពលោកហ្គីនណេសចាស់ បំបែកផ្លែឪឡឹកចំនួន៣ផ្លែនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ត្រីម្នាក់ឈ្មោះថា Olga ក្នុងរយៈពេល១៤.៦៤វិនាទី។

យ៉ាងណាមិញ ក្រុមការងាររបស់ខាងកំណត់ត្រាពិភពហ្គីនណេសមិនបាននៅទីនោះ ដើម្បីផ្ទៀងផ្ទាត់ពេលវេលានៃកិច្ចប្រឹងប្រែងរបស់នាង Emmajane ទេ ដូច្នេះកំណត់ត្រារបស់នាងមិនត្រូវបានចាត់ទុកជាកំណត់ត្រាថ្មីឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T