មានសំពាធណាស់! តារាជួរមុខរបស់ Chelsea រូបនេះសារភាពថាគ្រប់គ្នារពឹងទុកឲ្យគេក្លាយជា Ronaldo ទី២

//s9.kh1.co/ee/ee31be244ce4c7be3fc574976c4a5f05e68c7503.jpg
កីទ្បា

 ១៦-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Havertz ថាគ្រប់គ្នាចង់ឲ្យគេលេងល្អដូច Ronaldo

អាល្លឺម៉ង់៖ ខ្សែបម្រើ Kai Havertz នៃក្លិបតោខៀវ Chelsea ដែលល្បីខាងស៊ុតបញ្ចូលទី១គ្រាប់ឲ្យ ក្រុមយកឈ្នះ Manchester City និងលើកពាន Champions League បានសារភាពថាពេលគេផ្ទេរមកទឹកដី Stamford Bridge ដំបូងៗគឺគេមិនបានលេងឲ្យអស់ពីសមត្ថភាពឡើយ ដូច្នេះទើបវាធ្វើឲ្យគេរងសំពាធបន្តិចដោយបានបង្ហើបទៀតថា អ្នករាល់គ្នារំពឹងទុកឲ្យគេលេងល្អដូចកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo អ៊ីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Kai Havertz
ខ្សែបម្រើ Kai Havertz
ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

កាលពីឆ្នាំមុន Chelsea បានជះលុយដល់ទៅ៩៩លានដុល្លារក្នុងការទិញយក Havertz ពី Bayer Leverkusen ប៉ុន្តែពេលផ្លាស់មកភ្លាមៗ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះមិនសូវជាលេងបានលេចធ្លោដូចនៅក្លិបចាស់ប៉ុន្មានឡើយ ថែមទាំងបានឆ្លងជំងឺកូវីដ១៩ទៀតផង ដែលធ្វើឲ្យកាយសម្បទានិងសុខភាពរបស់គេរាងចុះខ្សោយ។

ខ្សែបម្រើ Kai Havertz
ខ្សែបម្រើ Kai Havertz

យ៉ាងណាមិញនៅប៉ុន្មានខែមកនេះ គេសង្កេតឃើញថា Kai Havertz លេងល្អឡើងជាលំដាប់និងមានភាពជឿជាក់ជាងមុនក្រោមការដឹកនាំរបស់លោកគ្រូ Thomas Tuchel។

ខ្សែបម្រើ Kai Havertz
ខ្សែបម្រើ Kai Havertz

ឆ្លៀតឱកាសកំពុងបំពេញកាតព្វកិច្ចនៅក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍ Euro 2020 គឺគេបានថ្លែងប្រាប់ Suddeutsche Zeitung ថា៖

អ្នករាល់គ្នារំពឹងទុកឲ្យខ្ញុំក្លាយជា Cristiano Ronaldo ថ្មីមួយ។ ប៉ុន្តែវាមិនកើតឡើងលឿនដល់ថ្នាក់នោះទេ អ្វីគ្រប់យ៉ាងគឺថ្មីទាំងអស់ ហើយខ្ញុំក៏មិនសូវជាលេងបានល្អកាលពីដើមរដូវកាលដែរ។ ខ្ញុំមានអារម្មណ៍ថារងសំពាធខ្លាំងជាងពេលនៅ Leverkusen ទៀត។ 

ខ្សែបម្រើ Kai Havertz 
ខ្សែបម្រើ Kai Havertz
ខ្សែបម្រើ Kai Havertz

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T