ឱក សុគន្ធកញ្ញាបង្ហាញអារម្មណ៍យ៉ាងដូច្នេះ ក្រោយទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ

//s9.kh1.co/7c/7cbf1f75d8c6fa9d8590460ef0b4c7caf0ce45f8.png
តារា & កម្សាន្ដ

 ១៥-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អាណិតណាស់ បាត់បង់ធនធានមនុស្សដ៏សំខាន់ ស្រាប់តែឱក សុគន្ធកញ្ញាបង្ហាញអារម្មណ៍យ៉ាងដូច្នេះ ក្រោយទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ

តារាកម្សាន្ត: ពិតណាស់ជាមានមហាជន ពុកម៉ែ បងប្អូន និងប្រិយមិត្តជាច្រើនបានទទួលជ្រាប និងដឹងអំពីដំណឹងមរណទុក្ខរបស់លោកយាយ ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ដោយលោកយាយ ព្រឹទ្ធាចារ្យបានទទួលអនិច្ចធម្ម កាលពីវេលាម៉ោង ១២:២០ ថ្ងៃឣង្គារ ៦កេីត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ​ ៨៦ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកនាងឱក សុគន្ធកញ្ញា សិល្បការិនី និងជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំប្រទេសក៏បានផ្ញើសាររំលែកទុក្ខលោកយាយ ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ដោយអ្នកនាងផ្ទាល់បានសរសេររៀបរាប់បង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖

សារអ្នកនាងឱក សុគន្ធកញ្ញា 
សារអ្នកនាងឱក សុគន្ធកញ្ញា 

នាងខ្ញុំនឹងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជូនចំពោះក្រុមគ្រួសារសព លោកយាយព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ ដែលបានទទួលមរណភាព 😔 🙏🙏🙏 នេះគឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យសិល្ប:វប្បធម៌ ទាំងផ្នែករបាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។

 អ្នកនាងឱក សុគន្ធកញ្ញា 

សូមរំលឹកផងដែលថា នៅក្នុងជីវិតរបស់  លោកយាយ ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ លោកបានលះបង់ពេលវេលាផ្ទាល់ខ្លួនដោយបានជួយលើកកម្ពស់វិស័យវប្បធម៌ជាតិ តាមរយ:ការបង្ហាត់បង្រៀនដល់សសិស្សានុសិស្សឲ្យបានស្គាល់ពីទម្រង់ក្បាច់របាំខ្មែរ ដែលនេះជាទង្វើដ៏គួរឲ្យគោរព និងគួរឲ្យស្ងប់ស្ញែងចំពោះវិស័យសិល្ប:វប្បធម៌ជាតិ៕

  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
  ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ
ឱក សុគន្ធកញ្ញា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T