អីយ៉ា! ក្ដីស្រមៃរបស់ប្រធានក្លិប Barca គឺចង់ទិញយកតារាឆ្នើមប្រចាំ Juventus រូបនេះ

//s9.kh1.co/78/78591c076839ec0de917bf372158ddcca1c50f2f.jpg
កីទ្បា

 ១៥-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Laporta ចង់ទិញយក de Ligt មក Camp Nou

អេស្ប៉ាញ៖ ក្ដីស្រមៃរបស់ លោកប្រធាន Joan Laporta នៃក្លិបអ្នកមានបុណ្យ Barcelona  ចង់ទិញយកខ្សែការពារ Matthijs de Ligt ពីក្លិបសេះបង្កង់ Juventus នៅរដូវក្ដៅ នេះបើយោងតាមការរាយការណ៍ពីប្រភពមួយនៅប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកប្រធាន Joan Laporta 
លោកប្រធាន Joan Laporta 
ខ្សែការពារ Matthijs de Ligt
ខ្សែការពារ Matthijs de Ligt

កីឡាករសញ្ជាតិហូឡង់រូបនេះស្ទើរតែផ្លាស់មក Barcelona តាមមិត្តរួមក្រុមនៅ Ajax គឺ Frenkie De Jong កាលពីឆ្នាំ២០១៩ ទៅហើយប៉ុន្តែ Cristiano Ronaldo ដែលលេងនៅ Juventus បានបញ្ចុះបញ្ចូល De Ligt ឲ្យមកលេងនៅអ៊ីតាលីវិញដោយមានតម្លៃខ្លួន ៩៥.៥លានដុល្លារ ទើប Barcelona បានត្រឹមខកចិត្ត។

ខ្សែការពារ Matthijs de Ligt
ខ្សែការពារ Matthijs de Ligt

ប៉ុន្តែសារព័ត៌មាន Le10 Sport បានបង្ហើបថា ក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះមិនបោះបង់ចោលការទិញយក de Ligt ងាយៗទេនិងត្រៀមដាក់សំណើទិញយកកីឡាករវ័យ២១ឆ្នាំរូបនេះក្រោយព្រឹត្តិការណ៍ Euro ចប់សព្វគ្រប់។

ខ្សែការពារ Matthijs de Ligt
ខ្សែការពារ Matthijs de Ligt

សារព័ត៌មាននេះក៏រាយការណ៍ដែរថា Barcelona ទំនងជាដាក់ខ្សែប្រយុទ្ធ Antoine GriezmannOusmane Dembele ប្ដូរយក  de Ligt មកវិញប៉ុន្តែ Juventus មិនចង់ដោះលែងគេងាយៗឡើយ។

ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Ousmane Dembele
ខ្សែប្រយុទ្ធ Ousmane Dembele


យោងតាម La Gazetta Dello Sport គឺ de Ligt នៅតែជាកីឡាករសំខាន់ស្ថិតក្នុងគម្រោងលោកគ្រូបង្វឹក Massimiliano Allegri ដដែលស្របពេលរដូវកាលមុនគេបង្ហាញខ្លួនបាន៣៦ប្រកួត៕

ខ្សែការពារ Matthijs de Ligt
ខ្សែការពារ Matthijs de Ligt

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T