រូបភាពរបស់វីរបុរសបាល់ទាត់អាហ្សង់ទីនរូបនេះ ត្រូវបានគេគោរពបូជាយ៉ាងឱឡារិក មុនការប្រកួត Copa America (មានវីដេអូ)

//s9.kh1.co/e8/e8e082e18b43be9ad11438c4dd9b1c65d34802fe.jpg
កីទ្បា

 ១៥-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

​វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona

អឺរ៉ុប៖ វីដេអូដែលមានរយៈពេល ៣ នាទីដែលត្រូវបានចែករំលែកដោយបណ្តាញទំនាក់ទំនងសង្គមរបស់ CONMEBOL មានបទ “Live is Life” ដោយ Opus ជាបទភ្លេង។ វាជាបទចំរៀងតែមួយដ៏ល្បីល្បាញ ដែលត្រូវបានគេចាក់ក្នុងពេលដែលវីរបុរសបាល់ទាត់របស់អាហ្សង់ទីន Maradona លេងឱ្យក្រុម Napoli ទល់នឹងក្រុម Bayern Munich ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្តដណ្ដើមពានរង្វាន់​ UEFA Cup ក្នុងឆ្នាំ ១៩៨៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីដេអូអំពី Maradona

ខ្សែវីដេអូដែលបង្ហាញពីការគោរពដល់ Maradona ចាប់តាំងពីគាត់លេងទាត់ដំបូង ដែលអាវរបស់គាត់ផ្លាស់ប្តូរពណ៌ដើម្បីតំណាងឱ្យក្រុមទាំងអស់ដែលគាត់បានលេងឱ្យដែលមានដូចជា Argentinos Juniors, Boca Juniors, Barcelona, Napoli, Sevilla, Newell’s Old Boys and Argentina ។

កីឡាករ Maradona
កីឡាករ Maradona

CONMEBOL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងកំពុងគោរពដល់កីឡាករឆ្នើមបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រ"៕

កីឡាករ Maradona
កីឡាករ Maradona
James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T