សោកស្ដាយ! បុរសដែលមានប្រពន្ធ៣៨នាក់ និងកូន៨៩នាក់ បានទទួលមរណភាពហើយ ដោយសារតែ…

//s9.kh1.co/89/891d7f1c729650423dad01515032f5dee903d216.jpg
សង្គម

 ១៥-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ឈ្មោះថា Ziona Chana និងត្រូវបានគេស្គាល់ថា ជាបុរស ដែលមានសមាជិកក្នុងក្រុមគ្រួសារច្រើនជាងគេបង្អស់លើពិភពលោក បានទទួលមរណភាពហើយកាលពីថ្មីៗនេះ។

ឥណ្ឌា៖ បុរសម្នាក់ឈ្មោះថា Ziona Chana និងត្រូវបានគេស្គាល់ថា ជាបុរស ដែលមានសមាជិកក្នុងក្រុមគ្រួសារច្រើនជាងគេបង្អស់លើពិភពលោក បានទទួលមរណភាពហើយកាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យ៧៦ឆ្នាំរូបនេះ មានប្រពន្ធចំនួន៣៨នាក់ កូន៨៩នាក់ ចៅ៣៣នាក់ និងកូនប្រសារស្រី១៤នាក់។ ហើយពួកគេទាំងអស់គ្នា បានរស់នៅក្នុងផ្ទះដ៏ធំមួយកម្ពស់៤ជាន់ និងមាន១០០បន្ទប់ ដែលទីតាំងស្ថិតក្នុងរដ្ឋ Mizoram នៃប្រទេសឥណ្ឌា។

យ៉ាងណាមិញ ដោយសារតែទទួលរងជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម បណ្ដាលឲ្យគាត់មានសភាពមិនស្រួលខ្លួន និងកាន់តែយ៉ាប់យ៉ឺន។ ហើយគាត់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសលគាត់ក៏បានទទួលមរណភាព៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Ziona Chana និងប្រពន្ធ
លោក Ziona Chana និងប្រពន្ធ
លោក Ziona Chana និងសមាជិកគ្រួសារ
លោក Ziona Chana និងសមាជិកគ្រួសារ
ផ្ទះដែលពួកគាត់រស់នៅ
ផ្ទះដែលពួកគាត់រស់នៅ

ប្រភព: ladbible

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T