និន្នាការនៃការប្រើប្រាស់ អ៊ី-ម៉ាន់នី ដែលជា កាបូបអេឡិចត្រូនិច (e-wallet) ក្នុងកំឡុងពេល ជំងឺកូវីដ១៩

//s9.kh1.co/e8/e8fe1fb6200e42848393daaaeeb1e6a4fa987bc7.jpeg
សង្គម

 ១៥-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ រួមជាមួយនិន្នាការនៃ "ការរក្សាគម្លាតសង្គម" អ៊ី-ម៉ាន់នី នៅតែកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា

ភ្នំពេញ៖​ ក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ រួមជាមួយនិន្នាការនៃ "ការរក្សាគម្លាតសង្គម" អ៊ី-ម៉ាន់នី នៅតែកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាជាមួយគោលការណ៌ជាច្រើនដើម្បីជួយទៅដល់អតិថិជន និងត្រូវបានប្រើប្រាស់ដោយមនុស្សជាច្រើន ជំនួសឱ្យការទូទាត់សាច់ប្រាក់តាមបែបបុរាណ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលវេលា " មាស " ដើម្បីការផ្សព្វផ្សាយនូវការទូទាត់ដោយមិនប្រើសាច់ប្រាក់។ 

ផលប៉ះពាល់នៃការរាតត្បាត កូវីដ-១៩ ក៏ត្រូវបានគេចាត់ទុកថាជាពេលវេលាមួយដើម្បីពន្លឿន ដំណើរការផ្លាស់ប្តូរ ឌីជីថលដែលរួមបញ្ចូលទាំងការទូទាត់ដោយគ្មានសាច់ប្រាក់ ហើយនោះគឺជាមូលហេតុមួយដែលធ្វើឱ្យប្រជាជនកម្ពុជាកាន់តែច្រើនកំពុងប្រើប្រាស់ បច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech )។ ដូច្នេះធ្វើអោយទម្លាប់នៃការទិញនិងការទូទាត់របស់អតិថិជនបានប្តូរយ៉ាងខ្លាំង។ ជំនួសឱ្យវិធីសាស្រ្តការដើរទិញតាមបែបបុរាណ កាបូបអេឡិចត្រូនិ(e-wallet) ក្នុងពេលបច្ចុប្បន្ននេះកំពុងតែមានប្រជាប្រិយភាពកកាន់តែខ្លាំងឡើង។

Emoney
Emoney

អ៊ី-ម៉ាន់នី " បាននឹងបង្កើនល្បឿន "

ក្នុងចំណោមរបៀបនៃការទូទាត់ដែលគ្មានសាច់ប្រាក់ អ៊ី-ម៉ាន់នី បានបន្ថែមល្បឿន និងក្លាយជាជម្រើសយ៉ាងពេញចិត្តមួយនៃភាគច្រើននៃប្រជាជននៅក្នុងតំបន់ទិក្រុង។​ ក្រៅពីនេះ ឆ្លើយតបទៅនឹងនិន្នាការរបស់ធនាគារជាតិនៃកម្ពុជា អំពី “ការផ្តល់សច់ប្រាក់សម្រាប់អ្នករងគ្រោះដោយការបិទខ្ទប់ ” អ៊ី-ម៉ាន់នី បានបង្កើតនូវកម្មវិធីជាច្រើនដែលផ្ដល់អត្ថប្រយោជន័យ៉ាងសន្ធឹកសន្ធាប់ជូនដល់អតិថិជន ដែលកំពុងតែប្រើប្រាស់ គណនីអ៊ី-ម៉ាន់នី ដូចជា ការវេរប្រាក់ដោយមិនគិតថ្លៃសេវា រវាងគណនីអ៊ី-ម៉ាន់នី ការប្ដូរប្រាក់សម្រាប់ប្រើប្រាស់ទៅលើប្រព័ន្ធទូរស័ព្ទទទួលបានយ៉ាងច្រើនរហូតដល់ 1$=399$ (សម្រាប់អតិថិជនប្រើប្រាស់ប្រព័ន្ធមិត្តហ្វូន) ការដាក់ប្រាក់ទទួលបានទឹកប្រាក់បន្ថែម(មានតែអ៊ី-ម៉ាន់នីប៉ុណ្ណោះ)។ ពិសេសជាងនេះទៅទៀត ក្នុងខែមិថុនានេះ ក៏មានយុទ្វនាការដ៏ធំមួយហៅថា “កម្មវិធី គាស់កំណប់ ” ដែលត្រូវបាននឹងកំពុងដាក់អោយដំណើរការ និង រំពឹងថាជាកត្តាជម្រុញអោយប្រទេសកម្ពុជាមានការប្រើប្រាស់គណនីអ៊ី-ម៉ាន់នីកាន់តែច្រើន។

លោក សៀង ថាវង្ស អគ្គនាយករង នៃក្រុមហ៊ុនអ៊ី-ម៉ាន់នី បានមានប្រសាសន៌ ថា៖ ថ្មីៗនេះចំនួនអ្នកប្រើប្រាស់ អ៊ី-ម៉ាន់នី បានកើនឡើងយ៉ាងខ្លាំង។ ជាពិសេសក្នុងកំឡុងពេលការរីករាលដាលនៃ ជំងឺកូវីដ-១៩ ចំនួនអ្នកប្រើប្រាស់ថ្មីៗនេះ អ៊ី-ម៉ាន់នីបានកើនឡើងពី ៣០% ទៅ ៤០% ។ ជាឧទាហរណ៍ ចំនួនប្រតិបត្តិការការវេប្រាក់ ការទូទាត់តាមQRកូដ និងការទូទាត់ថ្លៃប្រើប្រាស់នានា ក៏បាននឹងកំពុងកើនឡើងផងដែរ។

“សព្វថ្ងៃនេះចំនួនអ្នកប្រើប្រាស់គណនីអ៊ី-ម៉ាន់នីបានឈានដល់ ២,២ លានគណនីដែលស្មើរនឹង២ដងនៃការកើនឡើងធៀបនឹងឆ្នាំមុន។ អ្វីសំខាន់បំផុតនោះគឺ ការផ្លាស់ប្តូវិធី សា ស្រ្តនៃការទូទាត់របស់ប្រជាពលរដ្ឋ គឺជាសញ្ញាដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃការទូទាត់ដោយគ្មានសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសមួយត្រូវបានគេចាត់ទុកថាមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងចំនួនអ្នកប្រើប្រាស់ស្មាតហ្វូននិងបណ្តាញសង្គមជាច្រើន” នេះបើតាម លោក សៀង ថាវង្ស មានប្រសាសន៌ ។

ជាទូទៅ មិនថាការរាតត្បាត កូវីដ-១៩ កើតឡើងឬយ៉ាងណាក៏ដោយ សង្គមនៃការទូទាត់ដោយគ្មានសាច់ប្រាក់ជាសកលនៅតែជាគោលដៅ ដ៏ធំមួយ។ ភាពញឹកញាប់ និងតម្លៃនៃប្រតិបត្តិការតាមរយៈកាបូបអេឡិចត្រូនិក (e-wallet) បានបង្ហាញពីសក្តានុពលនៃភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងពេលនោះ កម្រិតខ្ពស់នៃការចូលរួមរបស់អ្នកប្រើប្រាស់ដែលត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសេវាកម្មសំខាន់ៗ នឹងក្លាយជាការចាប់ផ្តើមដ៏រឹងមាំ សម្រាប់ការប្រើប្រាស់កាបូបអេឡិចត្រូនិច ក្នុងការឈានមុខជាងគេ៕

អ៊ី-ម៉ាន់នី ងាយស្រួល និងសុវត្ថិភាព - eMoney Easy and Safe

ព័ត៌មានបន្ថែម : 868 ឬ 0236 868 868 ឬចុច m.me/eMoney.easyandsafe

គ្រាន់តែចូលទៅកាន់កម្មវិធី អ៊ី-ម៉ាន់នី : https://appurl.io/Dh2x9KH1T

ទំព័រហ្វេសប៊ុក : https://www.facebook.com/eMoney.easyandsafe/

តាមរយះ តេឡេក្រាម : https://t.me/joinchat/3Q6QajbhRpY5NWZl

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T