ហុងកុង៖ យោងតាមការរាយការណ៍របស់សារព័ត៌មានចិនមួយដែលមានឈ្មោះថា Mirror Media ចុះថ្ងៃទី០៩ ខែ​មេសា កន្លងទៅថ្មីៗនេះ បានរៀបរាប់ល្អិតអំពីការចែកផ្លូគ្នារវាងលោក Feng Shaofeng និងអ្នកស្រី Zhao Li Ying

Zhao Li Ying
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពេលលែងលះដាច់ស្រេចជាមួយអតីតស្វាម៉ី ក្នុងពេលថ្មីៗនេះ គេស្រាប់តែប្រទះឃើញនាងស្អាត និងប្លែកជាងមុនខ្លាំងជាមួយរ៉ូបអូសដី ប្រៀបបាននឹងព្រះនាងក្នុងរឿងនិទាន។រ៉ូបដ៏ស្រស់ស្អាតមួយនេះត្រូវបានគេរាយការណ៍មកថា នាងស្លៀកដើម្បីត្រៀមខ្លួនចូលរួមកម្មវិធីធំមួយនៅ​ទីក្រុង​សៀងហៃ ហើយនាង Zhao Li Ying ​ជា​អ្នក​តំណាងប្រេន​នាឡិកា​ដៃ​​ល្បី​ឈ្មោះមួយនោះផងដែរ។

Zhao Li Ying

គ្រប់រូបភាពដែលអ្នកការសែតថតបានពីតារាស្រី វ័យ៣៣ឆ្នាំ រូបនេះគឺសុទ្ធសឹងតែស្រស់ស្អាតទាំងអស់ រហូតធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ ហើយលួចច្រណែនគ្រប់គ្នាពីសម្រស់របស់នាង ហើយនោះក៏ព្រោះថារូបភាពដ៏ស្រស់ស្អាតទាំងនោះត្រូវបានគេបញ្ជាក់យ៉ាងច្បាស់ៗថាពុំទាន់ឆ្លងកាត់ការ edit អ្វី​ទាំង​អស់៕

Zhao Li Ying

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]