ជាកូនអ្នកភ្នំពេញ ស្រីស្រស់មាឌតូចស្ដើង កញ្ញា មីណា សព្វថ្ងៃជាតួរសម្ដែង ជាពិធីការិនី និងជាអ្នកផ្សព្វផ្សាយ​ផលិត​ផល​មួយរូបដែលមានប្រជាប្រិយភាពខ្លាំង និងការគាំទ្រខ្លាំងពីមិត្តយុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈស្នាដៃជាតួរសម្ដែង ក្នុងរឿងអប់រំ រឿងស្នេហាមនោសញ្ចេតនា ខ្លីៗ ដែលមានផុសក្នុងបណ្ដាញសង្គម កញ្ញាត្រូវបានផលិតករជាច្រើនអញ្ជើញធ្វើជាតួរសម្ដែងមិនដែលដាច់ ព្រោះថា មីណា អាចសម្ដែងបានគ្រប់ទម្រង់ ហើយនាងក៏ចូលចិត្តលេងសើចខ្លាំងណាស់ដែរ បើនិយាយពីសម្រស់វិញមិនចាញ់តារាក្រៅស្រុកនោះឡើយ ពោលគឺស្រស់ស្អាតខ្លាំង។

យ៉ាងណាមិញ បើយោងតាមគណនី IG ផ្លូវការរបស់កញ្ញា មីណា ដែលបានផុសកាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា នាងបានផុសរូបភាពជាច្រើនស្លឹក ដែលសុទ្ធសឹងតែស្រស់ស្អាត ប្លែកភ្នែកខ្លាំង ប្លែកត្រង់ថាកញ្ញាស្លៀកពាក់នារី​ស្រគត់ស្រគំ ហើយរូបប៉ុន្មានស្លឹកនេះមើលឃើញហើយមិនសរសើរមិនបាន ។

តាមការមើលឃើញជាក់ស្ដែងកញ្ញា ស្លៀកពាក់បែបនេះគឺនៅក្នុងឈុតស្នេហាមួយ ដែលនាងកំពុងតែថតរឿងខ្លី តែចំពោះចំណងជើងអ្វីនៅមិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]