ប្រធានក្លិប Barcelona លោក Laporta មានចំណាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយខ្សែការពាររបស់ Juventus រូបនេះ

//s9.kh1.co/71/71878e3c0bf4e06cb9b538182ebce26851af6b6f.jpg
កីទ្បា

 ១៤-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក Laporta សុបិន្តចង់ចុះកុងត្រាកីឡាករម្នាក់

អេស្ប៉ាញ៖ ប្រធានក្លិបអ្នកមានបុណ្យ FC Barcelona លោក Joan Laporta មានចំណាប់អារម្មណ៍ ​និងក្តីសុបិន្តក្នុងការចុះកុងត្រាជាមួយនឹងកីឡាករម្នាក់គឺ កីឡាករខ្សែការពារ Matthijs de Ligt របស់ក្រុមសេះបង្កង់ Juventus នៅរដូវក្តៅនេះបើយោងតាមរបាយការណ៍នៅប្រទេសបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Joan Laporta 

 ប្រធានក្លឹបអ្នកមានបុណ្យ FC Barcelona 
  លោក Joan Laporta   ប្រធានក្លឹបអ្នកមានបុណ្យ FC Barcelona 
  កីឡាករខ្សែការពារ Matthijs de Ligt
  កីឡាករខ្សែការពារ Matthijs de Ligt

គួរបញ្ជាក់ផងដែរថា​ ខ្សែការពារហូឡង់រូបនេះបានចូលរួមជាមួយក្លិបយក្សនៅSerie A គឺ ក្លិប​Juventus ជំនួសឱ្យការចាប់អារម្មណ៏យូរអង្វែងរបស់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងតម្លៃ ៦៧,៨ លានផោនពីក្លិប Ajax ក្នុងឆ្នាំ ២០១៩ ។​ ប៉ុន្តែឥឡូវនេះ Le10 Sport បានអះអាងថាក្លិបយក្សកាតាឡាន់នឹងបន្តចំណាប់អារម្មណ៍របស់ពួកគេក្នុងគោលបំណងដើម្បីនាំយកកីឡាករវ័យ ២១ ឆ្នាំរូបនេះមកចូលរួមជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិរបស់គាត់គឺកីឡាករ Frenkie de Jong នៅឯកីឡាដ្ឋាន Camp Nou ។

  កីឡាករខ្សែការពារ Matthijs de Ligt
  កីឡាករខ្សែការពារ Matthijs de Ligt
  កីឡាករខ្សែការពារ Matthijs de Ligt
  កីឡាករខ្សែការពារ Matthijs de Ligt

កីឡាករ Matthijs De Ligt បង្ហាញខ្លួនបាន ៣៦ លើកនៅគ្រប់ការប្រកួតសម្រាប់ក្លឹប Juventus កាលពីរដូវកាលមុនខណៈដែលក្លិបដែលមានមូលដ្ឋាននៅទីក្រុង Turin មួយនេះបានរងនូវរដូវកាលដ៏ខកចិត្តខណៈដែលពួកគេបាត់បង់ពានរង្វាន់ Scudetto ទៅឧ្យ Inter Milanជាលើកទី១ក្នុងរយៈពេល ៩ ឆ្នាំ។​ ពួកគេក៏ទទួលរងនូវការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយផងដែរដោយក្រុម Porto ប៉ុន្តែក្លិបនេះបានស្តារមោទនភាពឡើងវិញតាមរយៈការឈ្នះពានរង្វាន់ Coppa Italia និង Italian Super Cup ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T