នេះហើយជាមូលហេតុធំដែលលោកព្រះ Zlatan មិនមានឈ្មោះលេងឲ្យជម្រើសជាតិនៅ Euro 2020

//s9.kh1.co/b0/b0824432c812579af3ae29837a1bbcda0ec58556.jpg
កីទ្បា

 ១៤-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បើទោះជាមានវ័យចាស់ ៣៩វស្សារហើយក្តី ក៏លោកព្រះ Zlatan Ibrahamovic នៅតែជាខ្សែប្រយុទ្ធដ៏មុតស្រួចដដែលសម្រាប់ក្រុមរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រនៅតែចង់ឃើញគាត់បង្ហាញខ្លួន ។

បរទេស៖​ បើទោះជាមានវ័យចាស់ ៣៩វស្សារហើយក្តី ក៏លោកព្រះ Zlatan Ibrahamovic នៅតែជាខ្សែប្រយុទ្ធដ៏មុតស្រួចដដែលសម្រាប់ក្រុមរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រនៅតែចង់ឃើញគាត់បង្ហាញខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zlatan Ibrahamovic 
Zlatan Ibrahamovic 

ខ្សែប្រយុទ្ធរបស់ក្រុម AC Milan វ័យ ៣៩ ឆ្នាំរកបាន ១៥ គ្រាប់ក្នុង ១៩ ប្រកួតនៅ Serie A រដូវកាលនេះ ដោយត្រូវបានកោះហៅ ឲ្យលេងនៅក្រុមជម្រើសជាតិរបស់ខ្លួន សាជាថ្មី ក្នុងការប្រកួតជម្រុះ World Cup កាលពីខែមីនាបន្ទាប់ពីប្រកាស់ចូលនិវត្តន៍ពីជម្រើសជាតិ បើទោះជានេះក្តីអ្វីៗទាំងអស់បានផ្លាស់ប្តូរត្រឹមរយះពេលខ្លះប៉ុណ្ណោះ។

លោកព្រះ Zlatan ត្រូវបានដកចេញពីបញ្ជីរកីឡាករមកប្រកួត Euro ២០២០ ដោយសារតែមានរបួស។ ខ្សែប្រយុទ្ធរូបនេះបានរងរបួសជង្គង់កាលពីខែមុន ក្នុងអំឡុងពេលប្រកួតទល់នឹង Juventus ដែលបញ្ចប់ទៅដោយលទ្ធផលចាញ់ ៣ទល់នឹង០ ។

Zlatan Ibrahamovic 
Zlatan Ibrahamovic 

ភ្លាមៗបន្ទាប់ពីមានបញ្ហារបួសនោះសហព័ន្ធស៊ុយអែតបានថ្លែងនៅលើ Twitter របស់ខ្លួនថា “ ថ្ងៃនេះ Zlatan បានជូនដំណឹងដល់លោក Janne Andersson ដែលជាគ្រូបង្វឹក ថាការរងរបួសរបស់គាត់នឹងបញ្ឈប់គាត់មិនអោយចូលរួមក្នុងព្រឹត្តិការណ៍ Euro នៅរដូវក្តៅនេះ។ Zlatan យើងសង្ឃឹមថា នឹងបានជួបអ្នកនៅលើទីលានបាល់ទាត់ម្តងទៀតឆាប់ៗនេះ។ ”

Zlatan Ibrahamovic 
Zlatan Ibrahamovic 

គួរឲ្យដឹងផងដែរថា លោកព្រះ Zlatan មិនបានប្រកាសអំពីអនាគតជាមួយជម្រើសជាតិ សុយអ៊ែតរបស់គាត់យ៉ាងណានោះទេបន្ទាប់ពីរងរបួសរបស់ ប៉ុន្តែគាត់ទំនងជានឹងព្យាយាមព្យាបាល ដើម្បីបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅប្រទេសកាតាដែលនៅសល់តែ ១៨ ខែទៀតខាងមុខនេះ៕

Zlatan Ibrahamovic 
Zlatan Ibrahamovic 
Zlatan Ibrahamovic 
Zlatan Ibrahamovic 
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T