Messi បង្ហាញការប្តេជ្ញា និងគោលជំហររបស់ខ្លួនមុនប៉ះក្រុមខ្លាំង Chile នៅ Copa America

//s9.kh1.co/a6/a648d50ab99574dc3f487f2f57deb6060ac74548.jpg
កីទ្បា

 ១៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

កីឡាករឆ្នើមរបស់ជម្រើសជាតិអាហ្សង់ទីន កីឡាករ Leonel Messi នឹងធ្វើការប្រកួតទល់នឹងក្រុមខ្លាំង Chile នាព្រឹកថ្ងៃអង្គារនេះ ដែលការប្រកួតនឹងធ្វើឡើងនៅទីក្រុង Rio De Janeiro នៃប្រទេសប្រេស៊ីល ។

បរទេស៖ កីឡាករឆ្នើមរបស់ជម្រើសជាតិអាហ្សង់ទីន កីឡាករ Leonel Messi នឹងធ្វើការប្រកួតទល់នឹងក្រុមខ្លាំង Chile នាព្រឹកថ្ងៃអង្គារនេះ ដែលការប្រកួតនឹងធ្វើឡើងនៅទីក្រុង Rio De Janeiro នៃប្រទេសប្រេស៊ីល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រេស៊ីលត្រូវបានជ្រើសតាំងជាម្ចាស់ផ្ទះនៃការប្រកួតពានដ៏ធំនៃតំបន់អាមេរិចឡាទីននេះ បន្ទាប់ពីប្រទេសអាហ្សង់ទីនបានបដិសេធមិនធ្វើជាម្ចាស់ផ្ទះ ដោយសារតែបញ្ហារាំរ៉ៃ ក្នុងប្រទេសនៃជំងឺកូវីដ-១៩ ។

Copa America
Copa America

ថ្លែងក្នុងបទសម្ភាសន៍មុនការប្រកួត តារាឆ្នើមវ័យ៣៣ឆ្នាំ Lionel Messi បានថ្លែងពីគោលជំហររបស់ខ្លួនប្រាប់អ្នកកាសែតដូច្នេះថា៖

ខ្ញុំតែងតែនិយាយថា ខ្ញុំអាចធ្វើទៅបាន ដើម្បីព្យាយាមនៅជាមួយក្រុមជម្រើសជាតិ និងផ្តល់ឱ្យអស់ពីសមត្ថភាពសម្រាប់ជម្រើសជាតិ ។ក្តីសុបិន្តធំបំផុតរបស់ខ្ញុំគឺសំរេចបានស្នាដៃអ្វីមួយជាមួយអាហ្សង់ទីន ខ្ញុំកៀកនឹងឈ្នះពានច្រើនដងហើយជាអកុសលវាមិនត្រូវបានផ្តល់ឱ្យខ្ញុំទេ ប៉ុន្តែខ្ញុំនឹងព្យាយាមបន្តស្វែងរកវារហូតដល់វាត្រូវបានផ្តល់ឱ្យខ្ញុំ ។
ប្រសិនបើគ្រូបង្វឹកដែលនៅទីនោះគិតថាខ្ញុំអាចបន្តចូលរួមចំណែកដល់ក្រុម ខ្ញុំតែងតែចង់នៅជាមួយជម្រើសជាតិ ហើយតស៊ូដើម្បីក្តីសុបិន្តនោះ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានឈ្នះអ្វីៗទាំងអស់ជាមួយក្លឹបរបស់ខ្ញុំនិងជាលក្ខណៈឯកជន ហើយវាពិតជាល្អណាស់ក្នុងការឈ្នះអ្វីមួយជាមួយក្រុមជម្រើសជាតិ។

Messi
Messi
Messi

គួរឲ្យដឹងផងដែរថា ក្រុមអាហ្សង់ទីន និងត្រូវប្រកួតប៉ះ ឈីលី នៅថ្ងៃអង្គារ ទី១៥នេះ ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៤:០០នាទីព្រឹក៕

Messi
Messi
Messi
Messi
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T