Tak Bongkod ទម្រាំបានរាងស្អាត មិនងាយទេ

//s9.kh1.co/80/808c34f301be9b50722cc1eb56043e557d2109da.jpg
តារា & កម្សាន្ដ

 ១៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ក្រោយពីទទួលបានសម្រស់ស្រស់ស្អាតមានរាងស្លីមរួចមក Tak Bongkod តែងបង្ហើបពីគន្លឹះក្នុងការរក្សារាងស្អាតបែបនេះ។

ថៃ៖ ជាការពិតណាស់ ក្រោយពីបានផ្លាស់ប្រែខ្លួនមកមានសម្រស់ស្រស់ស្អាតរាងស្លីមមក Tak Bongkod នៅតែថែរក្សាខ្លួនឯងបានយ៉ាងល្អ ហើយក៏បានបង្ហើបទៅអ្នកគាំទ្រថា ដោយគ្រាន់តែនៅពេលអ្នកទំនេរអ្នកត្រូវតែហាត់ប្រាណឱ្យបានទៀងទាត់ បរិភោគផ្លែឈើនិងបន្លែដែលដាំដុះដោយខ្លួនឯង។ មិនថាពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាទេ នោះអ្នកនៅតែស្រស់ស្អាតជានិច្ច។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់តារាស្រី​ Tak Bongkod ឥឡូវនេះនាងបានក្លាយជានិមិត្តរូបនៃមនុស្សជំនាន់ថ្មី ដែលឧស្សាហ៍ព្យាយាមបន្ថែមទំនុកចិត្តជាមួយនឹងរូបសម្រស់ស្រស់ស្អាតសុខភាពល្អជាមួយនឹងការហាត់ប្រាណរួមទាំងរបបអាហារផងដែរ។ ក្នុងនោះ Bongkod ក៏បានបន្ថែមថារបបអាហារគឺជារឿងសំខាន់មួយផ្នែកធំដែល ធ្វើឲ្យអ្នកមានសុខភាពល្អនិងជួយរក្សាទម្ងន់ផងដែរ។

ដោយឡែក មុនពេលដែលនាងមានរាងស្អាតស្រស់ស្អាតដូចនេះ តារាស្រី Tak ក៏មានល្បិចសាមញ្ញៗ ដែលនាងតែងតែបង្ហោះតាមរយៈInstagram។ ដោយ គ្រប់ពេលវេលាមិនថាវាជាការធ្វើលំហាត់ប្រាណបែបណានោះទេត្រូវតែ ធ្វើឱ្យសមទៅតាមបែបបទ និង ធ្វ់ើចលនាសាច់ដុំទៀងទាត់។

មិនតែប៉ុណ្ណោះនាង ក៏បានបន្តទៀតថា ចលនាពិសេសៗដូចជា Pilates ដែលនៅខាងក្រៅនឹងប្រើកម្លាំង នៅតែត្រូវការការហ្វឹកហាត់ទៀងទាត់រហូតដល់អ្នកមានសាច់ដុំរឹងមាំចង្កេះរាងស្ដើងសមាមាត្រនឹងគ្នា ។ ដោយសារតែការបង្កនេះបន្ថែមពីលើការផ្តល់ភាពរឹងមាំ ក៏ជួយបន្ធូរអារម្មណ៍ឱ្យមើលទៅស្រស់ថ្លាផងដែរ  ។

ជាចុងក្រោយ Tak Bongkod បានបញ្ជាក់សារជាថ្មី គឺត្រូវជ្រើសរើសទទួលទានអាហារស្អាតនិងមានសុខភាពល្អដែលជួយក្នុងការរំលាយអាហារបានទៀងទាត់៕

សូមទស្សនារូបភាពខាងក្រោម៖

Tak Bongkod
Tak Bongkod
Tak Bongkod
Tak Bongkod
Tak Bongkod
Tak Bongkod
Tak Bongkod
Tak Bongkod
Tak Bongkod
Tak Bongkod
Tak Bongkod
Tak Bongkod

ប្រភព៖ sanook

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T