អង្គការណាសាត្រៀមបង្កើតតេឡេទស្សន៍អវកាស ដែលអាចការពារផែនដី ពីគ្រោះមហន្តរាយអាចម៍ផ្កាយ

//s9.kh1.co/2d/2d9bd0c7f13c60a858805ed2f48f2031b2d820c0.jpg
បច្ចេកវិទ្យា

 ១៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តេឡេទស្សន៍ NEO Surveyor គួរតែអាចចាប់ផ្តើមការពារផែនដីបានក្នុងរយៈពេល10ឆ្នាំដំបូងរបស់វានៅក្នុងលំហ

បរទេស៖ អង្គការណាសាកំពុងចង់បង្កើតតេឡេទស្សន៍ថ្មីមួយ ដើម្បីរកមើលអាចម៍ផ្កាយនិងផ្កាយដុះកន្ទុយ ដែលអាចបង្កគ្រោះថ្នាក់ដល់ភពផែនដី។ តេឡេទស្សន៍អវកាសដែលហៅថា Near-Earth Object Surveyor ឬហៅកាត់ថា NEO Surveyor គឺជាផ្នែកមួយនៃការការពារភពផែនដី ពីអង្គដែលអាចចូលមកជិតផែនដី។ អាចម៍ផ្កាយនិងផ្កាយដុះកន្ទុយដែលមានចម្ងាយ30លានម៉ាយល៍ (40លានគីឡូម៉ែត្រជាង) ត្រូវបានគេស្គាល់ថាជាអង្គជិតផែនដី ឬហៅកាត់ NEOs។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

NEO Surveyor នឹងត្រូវបានបំពាក់ដោយកាមេរ៉ាដែលអាចចាប់កម្តៅបាន ខ្លាំងជាងតេឡេទស្សន៍ដែលនៅលើផែនដីទៅទៀត។ ដោយប្រើតែទិន្នន័យអាំង​ប្រាក្រហម តេឡេទស្សន៍អវកាសនឹងអាចរកអង្គនោះបាន តាមដានទីតាំងវា និងគណនាទំហំរបស់វា។

រូបគំនូរនៃតេឡេទស្សន៍ NEO Surveyor (ប្រភព៖ NASA/JPL-Caltech)
រូបគំនូរនៃតេឡេទស្សន៍ NEO Surveyor (ប្រភព៖ NASA/JPL-Caltech)

អាចម៍ផ្កាយនិងផ្កាយដុះកន្ទុយបានកម្តៅពីព្រះអាទិត្យ ហើយពួកវាបញ្ចេញកម្តៅដែលធ្វើឱ្យតេឡេទស្សន៍ NEO Surveyor ចាប់បាន។ ដូច្នេះហើយសូម្បីតែអាចម៍ផ្កាយពណ៌ខ្មៅងងឹតដូចជាដុំធ្យូង ក៏នឹងមិនអាចលាក់បាំងពីភ្នែកតេឡេទស្សន៍បានដែរ។

អង្គការណាសាបានអនុម័តដាក់ NEO Surveyor សម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់ ដោយផ្លាស់ចេញពីដំណាក់កាលគំនិតទៅដំណាក់កាលរចនា ដែលផ្នែកលម្អិតនៃការរចនានិងហាដវែររបស់វានឹងត្រូវបានបង្កើត។ ប្រសិនបើអ្វីៗទាំងអស់ត្រូវបានអនុវត្តតាមផែនការ តេឡេទស្សន៍នេះនឹងត្រូវដាក់ឱ្យដំណើរការនៅដើមឆ្នាំ2026។

តេឡេទស្សន៍ NEO Surveyor គួរតែអាចចាប់ផ្តើមការពារផែនដីបានក្នុងរយៈពេល10ឆ្នាំដំបូងរបស់វានៅក្នុងលំហ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T