Messi ចេញមកបដិសេធរឿងអាហ្សង់ទីនពឹងផ្អែកលើខ្លួនខ្លាំងពេក

//s9.kh1.co/ad/adfedf0a6f4eba2ecceed7ffd62700a3b55dd018.jpg
កីទ្បា

 ១៤-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Lionel Messi មិនជឿថាអាហ្សង់ទីនធ្លាប់ពឹងផ្អែកខ្លាំងពេកលើការចូលរួមចំណែករបស់គាត់នោះទេខណៈដែលក្រុមមួយនេះកំពុងដើរលើផ្លូវត្រឹមត្រូវក្នុងពាន Copa America ។

បរទេស៖ កីឡាករ Lionel Messi មិនជឿថាអាហ្សង់ទីនធ្លាប់ពឹងផ្អែកខ្លាំងពេកលើការចូលរួមចំណែករបស់គាត់នោះទេខណៈដែលក្រុមមួយនេះកំពុងដើរលើផ្លូវត្រឹមត្រូវក្នុងពាន Copa America ។ Messi ធ្លាប់ជាកីឡាករល្អបំផុតនៅលើពិភពលោកតាំងពីយូរមកហើយ ប៉ុន្តែទោះបីជាទទួលបានជោគជ័យមិនគួរឱ្យជឿលើកម្រិតក្លឹប និងលើកម្រិតផ្ទាល់ខ្លួនក៏ដោយ ក៏ពានរង្វាន់អន្តរជាតិបានទុកគាត់ចោលជាមួយអាហ្សង់ទីនបាត់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Messi
កីឡាករ Messi

Messi នឹងមានឱកាសដើម្បីដោះស្រាយបញ្ហានេះម្តងទៀតនៅរដូវក្តៅនេះនៅ Copa America ។ ប៉ុន្តែបន្ទាប់ពីមានការរិះគន់ជាច្រើនឆ្នាំមកថាអាហ្សង់ទីនពឹងផ្អែកលើ Messi ច្រើនពេក Messi ក៏បានបដិសេធ ហើយនិយាយថាខ្លួនមិនជឿរឿងនោះទេ។  Messi បាននិយាយថា " គ្មានក្រុមជម្រើសជាតិណាមួយពឹងផ្អែកលើខ្ញុំឡើយ ។ យើងតែងតែព្យាយាមមានក្រុមខ្លាំង។ យើងតែងតែនិយាយថាប្រសិនបើយើងមិនមែនជាក្រុមខ្លាំងទេការឈ្នះនិងការសំរេចគោលដៅរបស់យើងនឹងពិបាក ។ 

Messi ជាមួយក្លឹប Barcelona
Messi ជាមួយក្លឹប Barcelona

Messi បន្តទៀតថា " ខ្ញុំគិតថាយើងក្លាយជាក្រុមខ្លាំង។ កីឡាករភាគច្រើនបានធ្វើការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។ យើងបានលេងនៅ Copa America រួចហើយដូច្នេះយើងមានបទពិសោធន៏ក្នុងការលេងវា ។ យើងកំពុងហ្វឹកហាត់ ហើយខ្ញុំគិតថាយើងកំពុងដើរលើផ្លូវត្រូវ "៕

ប្រភពGoal

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T