ល្ងាចៗឡើងមិនដឹងមានម្ហូបអ្វីញ៉ាំ? មកដឹងពីវិធីឆាគ្រឿងបង្គាខ្ទិះដូង

//s9.kh1.co/c8/c8ee2b42dec29197cde1c978ad9910223116d048.jpg
អាហារ និង ដើរលេង

 ១៣-មិថុនា-២០២១ ៧ល្ងាច · ៣ ឆ្នាំមុន

មិនបាច់គិតច្រើននាំតែឈឺក្បាល មករៀនធ្វើម្ហូប ឆាគ្រឿងបង្គាខ្ទិះដូងតាមវិធីងាយៗ ដឹងតែអ្នកផ្ទះចូលចិត្តសរសើរមិនដាច់ពីមាត់។

កម្សាន្ត៖ គ្រឿងសមុទ្រមិនថា ក្ដាម បង្កង បង្គានោះទេ សុទ្ធសឹងតែជាអាហារដែលគេគ្រប់គ្នានិយម និងចូលចិត្តទិញយកមកធ្វើម្ហូបអាហារ។ បើនិយាយដល់បង្គា គេអាចយកទៅច្នៃធ្វើជាមុខម្ហូបបានជាច្រើនមុខ តាមចំណង់ចំណូលចិត្តផងដែរ។ ពេលនេះ យើងនឹងលើកយកម្ហូបមួយមុខមានឈ្មោះ «ឆាគ្រឿងបង្គាខ្ទិះដូង» ហើយគ្រឿងផ្សំ និងរបៀបធ្វើមានដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ

១៖ បង្គា

២៖ ខ្ទឹមបារំាង

៣៖ គ្រភងគល់ស្លឹកគ្រៃ ( គល់ស្លឹកគ្រៃ រំដេង និងស្លឹកគ្រូចសើច រមៀត)

៤៖ ខ្ទឹមស

៥៖ ខ្ទឹមក្រហម

៦៖ ម្ទេសឆ្អើរ

៧៖ ខ្ទិះដូង

៨៖ ស្ករ

៩៖ ទឹកត្រី

១០៖ ទឹកប្រេងខ្យង

១១៖ អំបិល

១២៖ ដើមខ្ទឹម

របៀបធ្វើ

មុននឹងធ្វើការឆាបង្គា ជាដំបូងត្រូវលាយគ្រឿងជាមុន ដោយដំបូង ដាក់ទឹកត្រី ស្ករ ទឹកប្រេងខ្យង និងអំបិល រួចលាយវាចូលគ្នាឲ្យសព្វ។ បន្ទាប់មកទៀតយើងចាប់ផ្អើមចាក់ប្រេងឆាទៅក្នុងខ្ទះ រួចដាក់ម្ទេសឆ្អើរកិនឬចិញ្រាំឲ្យហ្មត់រួចនោះ ឆារហូតឲ្យវាមានក្លិនឈ្ងុយ សឹមដាក់គ្រឿងគល់ស្លឹកគ្រៃចូល ហើយឆាវាលាយចូលគ្នានឹងម្ទេសឆ្អើរ។ បន្តមកទៀតចាក់ទឹកខ្ទិះដូង ហើយឆាវាម្ដងទៀតឲ្យស្ងូត និងដាក់គ្រឿងដែលបានលាយមុនដំបូងនោះឆាវាឲ្យចូលគ្នា ហើយចាក់បង្គាចូល។ ចំពោះបន្លែប្រិយមិត្តអាច ជ្រើសរើសប្រភេទបន្លែដែលខ្លួនចូលចិត្តដាក់ឆាជាមួយបង្គាបាន៕

ឆាគ្រឿងបង្គាខ្ទិះដូង
ឆាគ្រឿងបង្គាខ្ទិះដូង
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T