ភោជនីយដ្ឋានសាច់អាំងជប៉ុន “វ៉ាឃ្យូសៃតូ-WAGYU SAITO” មាននៅកម្ពុជាហើយ

//s9.kh1.co/ce/ce6c674e8c319cba923ecd6d6d1bc4a5edd17dd6.jpg
អាហារ និង ដើរលេង

 ១៩-កុម្ភៈ-២០២៤ ២ល្ងាច · ២ ខែមុន

ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO) បានបើកសម្ភោធជាផ្លូវការហើយកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗនេះ

ភ្នំពេញ ៖ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO) បានបើកសម្ភោធជាផ្លូវការហើយកាលពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ថ្មីៗនេះ ក្រោមវត្តមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមយ៉ាងអធឹកអធម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)

នេះគឺជាសាខាដំបូងបង្អស់នៅរាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជា នៃភោជនីយដ្ឋានសាច់អាំងជប៉ុន (Wagyu Saito-Japanese Restaurant) ដែលបាននាំមកនូវសាច់គោ WAGYU ដ៏ល្បីល្បាញបំផុតនៅជប៉ុន និងនៅលើពិភពលោក មកជូនប្រជាជនកម្ពុជាបានសាករសជាតិពិតៗ ស្រស់ៗ មិនចាំបាច់ទៅដល់ជប៉ុនផ្ទាល់ក៏បាន។

រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)

សម្រាប់ប្រជាជនកម្ពុជា ដែលចង់សាករសជាតិសាច់គោ WAGYU ដែលល្បីមានរសជាតិឆ្ងាញ់ពិសេស សាច់ទន់ល្មើយ រលាយក្នុងមាត់ អាចទៅពិសារបានចាប់ពីពេលនេះតទៅ។ ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) មានលក់ជាប្រភេទសាច់អាំង និងស្ទេក ដែលជាមុខម្ហូបពិសេសប្រចាំភោជីយដ្ឋានខាងលើនេះ។ ក្រៅពីនេះក៏មានមុខម្ហូបបែបជប៉ុនដ៏សំបូរបែប ជាច្រើនមុខទៀត មានសាច់គ្រប់ប្រភេទ គ្រឿងសមុទ្រ បន្លែស្រស់ៗទៅតាមការនិយមចូលចិត្តរបស់ភ្ញៀវដែលអញ្ជើញមកដល់ភោជនីយដ្ឋាន។ អ្វីដែលពិសេសនោះ គឺសាច់អាំង និងស្ទេក មានទាំងប្រភេទសាច់គោ វ៉ាឃ្យូសៃតូ លំដាប់លេខ១ នាំចូលពីប្រទេសជប៉ុនពិតៗ និងជាប្រភេទសាច់គោអូស្ត្រាលី។

រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)

បន្ថែមពីលើសាច់អាំង និង ស្ទេក ព្រមទាំងមុខម្ហូបដ៏សំបូរបែប រាប់មិនអស់ហើយនោះ ភោជនីយដ្ឋាន សាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) ក៏មានលក់ជាស្រាក្រឡុក (Cocktail) ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ត្រូវម៉ាច់សម្រាប់អ្នកនិយមពិសារ សាច់អាំងបណ្ដើរ ក្រេបស្រាក្រឡុកដ៏ឈ្ញុយឆ្ងាញ់បណ្ដើរ។ គ្រប់មុខម្ហូប ស្រាក្រឡុក និងភេសជ្ជៈ ទាំងអស់របស់ វ៉ាឃ្យូសៃតូ (WAGYU SAITO) សុទ្ធតែសម្រិតសម្រាំង យកគុណភាព រសជាតិ និងអនាម័យជាចម្បង ចេញពីចុងភៅជំនាញ ជនជាតិជប៉ុន មានបទពិសោធមិនតិចជាង ២០ឆ្នាំនោះទេ។ ចង់សាករសជាតិសាច់អាំងជប៉ុន ប្រៀបបានទៅដល់ប្រទេសជប៉ុនពិតៗ ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) គឺជាជម្រើសដ៏ស័ក្ដិសមបំផុត។

រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)

បើនិយាយពីបរិយាកាស ការរៀបចំ ការតុបតែងលម្អ នៅក្នុងភោជនីយដ្ឋានជប៉ុនមួយនេះវិញ គឺពិតជាទាក់ទាញ ស្រស់ស្អាត ប្រកបដោយផាសុកភាព គ្រាន់តែដើរចូលភ្លាម គឺប្រៀបបានដូចទៅដល់​ភោជនីយដ្ឋាននៅប្រទេសជប៉ុនពិតៗ។ ចំណែកឯបុគ្គលិកវិញ រួសរាយរាក់ទាក់ ពោរពេញដោយស្នាមញញឹម និងការផ្ដល់សេវាកម្មជូនភ្ញៀវបានយ៉ាងល្អប្រសើរ។ 

រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)

កាន់តែពិសេសនោះ ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) មានរៀបចំជាកន្លែងអង្គុយច្រើនជម្រើស មាននទាំងកន្លែងអង្គុយធម្មតា និងប្រភេទ VIP ដែលមានលក្ខណៈកាន់តែពិសេស មាន Veranda ដែលអាចមើលទេសភាពមាត់ទន្លេដ៏ស្រស់ត្រកាល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ សម្រាប់អ្នកចង់ញ៉ាំសាច់អាំងបណ្ដើរ មើលទេសភាព ដងទន្លេចតុមុខបណ្ដើរ គឺអាចជ្រើសរើសសម្រាប់តុនៅខាងក្រៅ ហើយថែមទាំងមានជាប្រភេទតុ Couple ទៀតផង។ ចំពោះអ្នកដែលមានកូនតូចៗ គេក៏មានរៀបចំបន្ទប់ Playground សម្រាប់ក្មេងៗលេង ប្រកបដោយភាពស្រស់ស្អាត និងផាសុកភាព សុវត្ថិភាពជូនកុមារ។

រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)

សូមបញ្ជាក់ថា ភោជនីយដ្ឋានសាច់អាំងជប៉ុន វ៉ាឃ្យូសៃតូ (WAGYU SAITO) មានទីតាំងនៅ អគារ Unit F3-01 ជាន់ទី៣ ផ្ទះលេខ ៣១៣ ផ្លូវ ព្រះស៊ីសុវត្ថិ មាត់ទន្លេ ភូមិ ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចាប់ផ្ដើមបើកទទួលភ្ញៀវចាប់ពីម៉ោង ៤រសៀល រហូតទៅដល់ម៉ោង ១១យប់។ ដូច្នេះកុំភ្លេចណា៎ ទៅសាករសជាតិសាច់អាំងជប៉ុនដ៏ល្បីល្បាញ ដើម្បីទទួលបានប្រម៉ូសិនពិសេស ការបញ្ចុះតម្លៃ ៥% សម្រាប់ភ្ញៀវដែលអញ្ជើញមកដល់ជាលើកដំបូង៕

រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
រូបភាពកម្មវិធីបើកសម្ភោធ ភោជនីយដ្ឋានសាច់អាំងជប៉ុន លំដាប់ វ៉ាឃ្យូសៃតូ (WAGYU SAITO)
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T