ចង់ឆ្ងាញ់មាត់ រៀនផ្សំគ្រឿង ស៊ុបតុងយាំ តាមរូបមន្តបែបថៃដែលគេពេញនិយម

//s9.kh1.co/de/dea1c5dfa1af29e898aa995e34eb5ebff7b16b5a.png
អាហារ និង ដើរលេង

 ១១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ស៊ុបតុងយាំ រូបមន្តបែបថៃ មានរសជាតិឆ្ងាញ់ត្រូវមាត់ សូម្បីគ្រាន់តែមើលរូបក៏ទាក់ទាញដែរ​ ទឹកស៊ុបដាក់គ្រឿងសមុទ្រ បង្គារ មឹក ញុំាជាមួយមីត្រូវជាតិគ្នាល្អណាស់។

អាហារ៖ នៅប្រទេសថៃអាហារមួយមុខនេះល្បីល្បាញណាស់ ក៏ព្រោះតែវាជាស៊ុបដែលមានរសជាតិមុតផ្សំជាមួយនឹងគ្រឿងទេសជាច្រើនមុខ បន្ថែមជាមួយនឹងគ្រឿងសមុទ្រដូចជាមឹក បង្គារ ឬដាក់សាច់គោ សាច់ជ្រូក មាន់ក៏បាន។ ជាពិសេស គេតែងតែដាក់មីកញ្ចប់ចូលជាមួយ ស៊ុបតុងយាំ  នេះដែលធ្វើឲ្យមានជាតិកាន់តែឆ្ងាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. ខ្ទឹមក្រហម រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូច 

២. ម្ទេសស្អិត chili paste ២ស្លាបព្រាបាយ

៣​. ម្សៅស៊ុបរសជាតិសាច់ជ្រូក ១ស្លាបព្រាកាហ្វេ

៤. ស្ករស ១ស្លាបព្រាបាយ

៥. ទឹកត្រី និងទឹកក្រូចឆ្មា ៥ស្លាបព្រាបាយ

៦. ទឹកដោះគោខាប់ ៤ស្លាបព្រាបាយ

៧. ស្លឹកជីរណា ផ្លែក្រូចឆ្មា

៨. បង្គា មឹក សាច់ក្ដាម ស្រុះឲ្យឆ្អិន

៩. មីកញ្ចប់ ពងទា 

១០. ទឹក ចំនួន ៦០០ មីលីលីត្រ ឬ ៤ពែង

ស៊ុបតុងយាំ
ស៊ុបតុងយាំ

របៀបចម្អិន៖ 

១. យកគ្រឿងមកហាន់ជាដុំល្មម មានដូចជា ខ្ទឹមក្រហម រំដេង គល់ស្លឹកគ្រៃ ចំណែកឯស្លឹកក្រូចត្រូវហែកវាឲ្យស្អាត បន្ទាប់មកដាក់គ្រឿងទាំងនេះចូលក្នុងឆ្នាំង ហើយដាំវាឲ្យរៀងពុះបន្តិចចាប់ផ្ដើមដាក់ទឹកត្រី ទឹកក្រូចឆ្មា ស្ករសចូល រួចរងចាំឲ្យវាពុះល្អ។

ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ

២. ពេលទឹកពុះហើយ ហែកមីដាក់ចូលទុកឲ្យវារៀងទន់បន្តិច កូរវាឲ្យសព្វហើយបិទភ្លើង។ បន្ទាប់មកគោះពងទាយកតែផ្នែកពណ៌សដាក់ចូល ដាក់ទឹកដោះគោខាប់ហើយកូរវាម្ដងទៀត។

ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ

៣. ចាក់ស៊ុបនោះដាក់ចាន យកបង្គា មឹក សាច់ក្ដាម ដែលស្រុះឆ្អិនមកដាក់ពីលើស៊ុបហើយដាក់ជាមួយនឹងស្លឹកជីរណា ហាន់ផ្លែក្រូចឆ្មាជាចំណិតៗដាក់ពីលើដើម្បីបង្កើនសោភ័ណ្ឌភាពជាការស្រេច៕

ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ
ស៊ុបតុងយាំ

ប្រភពពី៖ Kapook

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T