វីដេអូស្តែងៗ Christian Eriksen សន្លប់ភ្លាមៗដោយគ្មានមូលហេតុក្នុងអំឡុងពេលប្រកួត (មានវីដេអូ)

//s9.kh1.co/d7/d75284bf06cadae410354eee1e1f4f556c256a51.jpg
កីទ្បា

 ១៣-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

នៅនាទីទី ៤០ នៃការប្រកួតជម្រុះពូល B កីឡាករ Christian Eriksen បានដួលសន្លប់នៅលើទីលានដោយគ្មានមូលហេតុ ហើយភ្លាមៗនោះផងដែរកីឡាករដទៃទៀតក៏បានហៅក្រុមគ្រូពេទ្យដើម្បីធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ ។

បរទេស៖ ការប្រកួតរវាងក្រុម ដាណឺម៉ាក់ និង ហ្វាំងឡង់ត្រូវបានផ្អាកការប្រកួត ដោយនៅនាទីទី ៤០ នៃការប្រកួតជម្រុះពូល B  កីឡាករ Christian Eriksen បានដួលសន្លប់នៅលើទីលានដោយគ្មានមូលហេតុ ហើយភ្លាមៗនោះផងដែរកីឡាករដទៃទៀតក៏បានហៅក្រុមគ្រូពេទ្យដើម្បីធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Christian Eriksen 
 Christian Eriksen 

ខ្សែប្រយុទ្ធរបស់ក្រុម Inter Milan រូបនេះហាក់ដូចជាទទួលបានការធ្វើសង្គ្រោះបឋម ពីបុគ្គលិកពេទ្យនៅលើទីលានប្រហែល ១០ នាទី ដោយមិត្តរួមក្រុមរបស់គេឈដំរៀបគ្នាដើម្បីធ្វើជារនាំងបាំងជំវិញ Christian Eriksen ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការ ។

ការប្រកួត Euro ឆ្នាំ ២០២០ នៅទីក្រុង Copenhagen ត្រូវបានពន្យារពេល ខណៈដែលការព្យាបាលនៅតែបន្ត ហើយក៏មានអ្នកគាំទ្រ ក៏ដូចជាបុគ្គលិកនិងកីឡាករឯទៀតមានអារម្មណ៍រំជួលចិត្តដោយសារតែស្ថានភាពធ្ងន់ធ្ងរបែបនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/f5/f57ac6c2c2c050fe478c5e09a52f719e9fd5afd9.png

កីឡាកររបស់ជម្រើសជាតិហ្វាំងឡង់ បានធ្វើការចាកចេញពីទីលានទៅបន្ទប់ផ្លាស់សំលៀកបំពាក់មុន ខណៈដែលកីឡាករដាណឺម៉ាកបានបន្តឈរធ្វើជារនាំងព័ទ្ធជុំវិញមិត្តរួមក្រុមរបស់ពួកគេ ។ ក្រោយមកក្រុមគ្រូពេទ្យក៏បានបញ្ជូនកីឡាករ Eriksen ដើម្បីទៅបន្ទប់ព្យាបាលនិងតាមដានសុខភាព៕

https://s9.kh1.co/__image/w=650,h=366,q=100/69/6980937f0cb68f5fe441fb135e9790bf89a64c87.png
https://s9.kh1.co/__image/w=576,h=324,q=100/e4/e4092667266dffa10c97d9e3d76103cdd5014c13.png
https://s9.kh1.co/__image/w=650,h=366,q=100/54/54f855747c324233ea352933958ace56cd2354a9.png

ទស្សនាវីដេអូ ៖

Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T