រមាសញីមួយក្បាលនេះ ធ្វើដំណើរទៅប្រទេសជប៉ុន ដើម្បីបំពេញបេសកម្មបង្កាត់ពូជ

//s9.kh1.co/c7/c7be5fabe66930b9b56f7e03fe77ba021b5518c9.jpg
សង្គម

 ១៣-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រមាសញីមួយក្បាលពណ៌ស មានឈ្មោះថា អ៊េមម៉ា (Emma) បានធ្វើដំណើរពីកោះតែវ៉ាន់ទៅកាន់ ប្រទេសជប៉ុន ដើម្បីរកស្នេហ៍និងបង្កាត់ពូជ។

បរទេស៖ រមាសញីមួយក្បាលពណ៌ស មានឈ្មោះថា អ៊េមម៉ា (Emma) បានធ្វើដំណើរពីកោះតែវ៉ាន់ទៅកាន់ ប្រទេសជប៉ុន ដើម្បីរកស្នេហ៍និងបង្កាត់ពូជ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា រមាសអ៊េមម៉ា ជារមាសមួយក្បាលក្នុងចំណោមរមាសចំនួន២៣ក្បាល ដែលត្រូវបានគេជ្រើសរើសបញ្ជូនទៅកាន់ប្រទេសជប៉ុន ព្រោះវាមានអត្តចរិតស្លូតបូត និងកម្រផ្ទុះកំហឹងជាមួយរមាសដទៃទៀតណាស់។ ហើយវាគ្រោងនឹងត្រូវគេបញ្ជូនក្នុងខែមីនា តែដោយសារជំងឺកូវីដ-១៩រាតត្បាតឥតឈប់ឈរ និងរាលដាលខ្លាំងពេក ទើបការធ្វើដំណើរពន្យារពេលវិញ ដែលកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ វាបានមកដល់សួនសត្វ Tobu Zoo ក្នុងប្រទេសជប៉ុនរួចរាល់ហើយ។

ទន្ទឹមនឹងនេះដែរ វាត្រូវបានគេដាក់ឲ្យនៅជាមួយរមាសឈ្មោលមួយក្បាលអាយុ១០ឆ្នាំផងដែរ ដែលនេះជាស្នេហាដំបូងរបស់វា។ ហើយការស្នាក់នៅរបស់នាង គឺជាផ្នែកមួយនៃការប៉ុនប៉ងបង្កើនសត្វរមាសពណ៌សនៅអាស៊ី។

គួរឲ្យដឹងដែរថា សត្វរមាសពណ៌ស ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងការគំរាមកំហែងខ្លាំង នេះបើយោងតាមអង្គការនិធិពិភពលោកធម្មជាតិ (WWF) ដែលមានប្រហែល១៨,០០០ក្បាលទៀតប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រមាសអ៊េមម៉ា
រមាសអ៊េមម៉ា
រមាសអ៊េមម៉ា
រមាសអ៊េមម៉ា
រមាសអ៊េមម៉ា
រមាសអ៊េមម៉ា

ប្រភព: BBC

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T