Bua Nalinthip, Pon Nawasch និង Krating Khunnarong លួចបង្ហើបថា ពិតជាចង់ដើរតួអង្គប្រភេទនេះខ្លាំងមែនទែន

//s9.kh1.co/b3/b35826826c0f0e3ed085877fbda92242a6f855e8.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៥ល្ងាច · ៤ ឆ្នាំមុន

Bua Nalinthip, Pon Nawasch និង Krating Khunnarong លួចបង្ហើបថា ពិតជាចង់ដើរតួអង្គប្រភេទនេះខ្លាំងមែនទែន

កម្សាន្ត៖ បើយោងតាមព័ត៌មានកម្សាន្តថៃមួយបានចុះផ្សាយថា តារាប្រុសស្រីកំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងចំនួន ៣ រូបដូចជា Bua Nalinthip, Pon Nawasch និង Krating Khunnarong បានបង្ហើបប្រាប់នៅក្នុងកម្មវិធី 3 Zaap ថាបើសិនមានឱកាសពួកគេចង់ដើរតួសម្តែងជាតួអង្គដែលមិនធ្លាប់បានដើរតួកាលពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង សម្រាប់តារាសម្តែងស្រី Bua Nalinthip គឺនាងចង់សម្តែងប្រភេទជារឿងបុរាណៗ ឬប្រវត្តិសាស្រ្ត ព្រោះថានាងចង់សាកល្បងបទពិសោធន៍អ្វីដែលថ្មី និងមិនធ្លាប់បានសម្តែងពីមុនមក។

ចំណែកលោក Pon Nawasch វិញចង់សម្តែងជាតួអង្គភ្លោះ ព្រោះតាំងពីប្រឡូកក្នុងវិស័យនេះមកគឺលោកមិនធ្លាប់បានសម្តែងតួអង្គភ្លោះឡើយ។

ដោយឡែកសម្រាប់ Krating Khunnarong បែរជាចង់សម្តែងរឿងប្រភេទរ៉ូមែនទិច ព្រោះលោកបានប្រាប់ថា មិនយល់ពីស្នេហានិងភាពផ្អែមល្ហែម ដូច្នេះទើបចង់ដើរតួសម្តែងបែបរ៉ូមែនទិចវិញម្តង ដើម្បីទុកជារៀននិងជាបទពិសោធន៍ទៅថ្ងៃក្រោយ៕

សូមទស្សនារូបភាពខាងក្រោមនេះ ៖ 

Krating Khunnarong
Krating Khunnarong
Pon Nawasch
Pon Nawasch
Pon Nawasch និង Krating Khunnarong
Pon Nawasch និង Krating Khunnarong
Bua Nalinthip
Bua Nalinthip
Bua Nalinthip
Bua Nalinthip

ប្រភព thaiupdate

Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T