មើលរូបភាពទាំងនេះទើបដឹង តួអង្គ «Wonder Woman»​ ពិតជាអ្នកម្តាយដ៏ល្អ

//s9.kh1.co/67/6718e4d79917878582ec4a14716308fd77ccb685.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

រូបភាពកម្រណាស់ ដែល តារាស្រី Gal Gadot បានបង្ហាញខ្លួន ជាមួយការពរពោះធំបែបនេះ។

បរទេស៖ តារាសម្តែងស្រី Gal Gadot បានបង្ហាញខ្លួននៅលើដងផ្លូវសាធារណៈដ៏កម្រ ជាមួយនឹងពោះដែលកំពុងតែពរពោះយ៉ាងធំ នៅពេលទិញឥវ៉ាន់ជាមួយកូនស្រីពីរនាក់របស់នាង នៅទីក្រុងLos Angeles កាលពីថ្ងៃទី ៩ ខែមិថុនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរត្រូវបានគេរាយការណ៍មកថា អតីតបរវរកញ្ញាអ៊ីស្រាអែលរូបនេះ កំពុងមានផ្ទៃពោះប្រហែល ៧ ខែជាមួយកូនទី ៣ ។ នាងឡើងទម្ងន់ ដូចស្រ្តីទម្ងន់ទូទៅ តែយ៉ាងណាមិញ រូបសម្រស់របស់តារាស្រីរូបនេះ នៅជាទីចាប់អារម្មណ៍ដដែលពីសំណាក់មហាជន។

ក្នុងរូបភាពនោះ តារាសម្តែងវ័យ ៣៦ ឆ្នាំស្លៀកស្បែកជើងរាបស្មើ និងស្លៀកសម្លៀកបំពាក់សាមញ្ញ ដែលបានបណ្តើរកូនស្រីទាំងពីរ ជាពិសេសនោះ តារាស្រីរូបនេះ នៅដើរតួជាអ្នកម្តាយបានយ៉ាងល្អ ព្រោះត្រូវបានគេសង្កេតឃើញថា ខណៈពរពោះធំយ៉ាងណា ក៏នាងនៅតែពរកូនទីពីរ ដែលមានអាយុបាន៤ឆ្នាំហើយក្តី។

គួរំលឹកផងដែរថា តួអង្គស្រីក្នុងរឿង «Wonder Woman» រូបនេះ បានប្រកាសមានផ្ទៃពោះកាលពីខែមីនា។ ចាប់តាំងពីពេលនោះមកនាងកម្របង្ហាញខ្លួននៅខាងក្រៅហើយចូលរួមតែពិធីប្រគល់ពានរង្វាន់មួយចំនួនប៉ុណ្ណោះ។ បច្ចុប្បន្ននាងកំពុងស្នាក់នៅឯវីឡាធំស្កឹមស្កៃ ជាមួយគ្រួសាររបស់នាងនៅលើភ្នំនៃរដ្ឋ Los Angeles ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Gal Gadot
Gal Gadot
រូបភាពថ្មី Gal Gadot
រូបភាពថ្មី Gal Gadot
រូបភាពថ្មី Gal Gadot និងកូនៗ
រូបភាពថ្មី Gal Gadot និងកូនៗ
រូបភាពថ្មី Gal Gadot និងកូនៗ
រូបភាពថ្មី Gal Gadot និងកូនៗ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T