ប៉ុន្មានសន្លឹកពី PeyPey Dy មើលទៅស្រដៀងនឹង​​តារាកូរ៉េ Park Jimin?

//s9.kh1.co/55/55e23bccb7c6573336c4a17937f49041900db1af.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកមើលរូបថតស្អាតៗរបស់លោក ស្រដៀងទៅនឹងតារាកូរ៉េ Park Jimin ១០០% តែម្តង

ប្រិយមិត្តភាគច្រើនពិសេសមិត្តៗយុវវ័យអ្នកនិយមលេងបណ្តាញសង្គមប្រាកដជាបានស្គាល់លោក PeyPey Dy រួមមកហើយតាមរយៈវីដេអូកំប្លែងៗ និងខ្សែរឿងខ្លីៗដែលតែងតែធ្វើឲ្យមហាជនបានផ្ទុះសំណើចសើចសប្បាយ​រាល់​ពេលទស្សនាវីដេអូរបស់គាត់ម្តងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត PeyPey Dy មិនត្រឹមតែមានសមត្ថភាព និងទេពកោសល្យខាងសម្តែងប៉ុណ្ណោះទេ តែតារាប្រុស​រូបនេះ​ក៏​ត្រូវ​បានមហាជនលាន់មាត់សរសើរថា លោកជាតារាដែលមានមុខមាត់និងរាងរូវស្រស់សង្ហាខ្លាំង។ មិនតែ​ប៉ុណ្ណោះ រាល់ពេលដែលលោកបានតុបតែងខ្លួនជានារីវិញគឺកាន់តែប្លែក និងមានភាពស្រស់ស្អាតដូចបេះបិតទៅនឹង​មនុស្សស្រីតែម្តង។

យ៉ាងណាមិញ មុននេះបន្តិចបើយោងតាមផេគហ្វេសប៊ុករបស់ PeyPey Dy បានបង្ហោះរូបភាពថ្មីៗដែលមាន​ភាពរស់រវើក ស្រស់សង្ហាខ្លាំង ព្រមទាំងមានភាពទាក់ទាញ ពិសេសធ្វើឲ្យហ្វេនៗនារីមិនតិចទេដែលបាក់ចិត្តលង់លើ​រូបភាពរបស់លោក។ ក្នុងនោះហ្វេនជាច្រើនបានលើកឡើងដូចៗគ្នាថា ចំពោះរូបភាពថ្មីៗដែលលោកទើប​បង្ហោះ​មុននេះមើលមួយភ្លែតច្រឡំស្មានថាជាតារាកូរ៉េ Park Jimin ព្រោះថាទាំងទម្រង់មុខ ទាំងពណ៌សក់ និងទាំងស្ទាយ៍​តុបតែងខ្លួនគឺស្រដៀងទៅនឹង Jimin ស្ទើរតែ 100 ភាគរយតែម្តង។

គួរបញ្ជាក់ផងដែរថា តារាសម្តែងប្រុស និងកំប្លែងរូបនេះក៏ជា Fan របស់តារាកូរ៉េ Park Jimin ផងដែរ។ ហើយរាល់​កម្រងរូបថតថ្មីៗទាំងនេះគឺប្រហែលលោក PeyPey Dy ថតទុកជាអនុស្សាវរីយ៍ក្នុងថ្ងៃខួបកំណើត ខណៈនឹងខិតជិត​មកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុននេះ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
https://s9.kh1.co/__image/w=650,h=975,q=100/40/40c276e115a140b60d95e98a3f4e21fd0f2235d3.jpg
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
Peypey Dy
Khim Ching Ching
Queenco (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T