នេះបានចំសត្រូវស្នេហាមែន! កាលពី Kim Kardashian ទាក់ទង Ronaldo Irina Shayk ក៏ធ្លាប់មានទំនាក់ទំនងជាមួយកីឡាករម្នាក់នេះដែរ

//s9.kh1.co/c0/c06b0fa8319bf69f4123597ad6a9485aade44a57.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិនធម្មតាជាព្រហ្មលិខិតហើយ កាល Kim Kardashian ទាក់ទង Ronaldo Irina Shayk ក៏ធ្លាប់ស្រលាញ់ Ronaldo។

បរទេស៖ ជាការពិតណាស់ នាង Irina Shayk ទើបតែបានបង្ហាញរូបភាពរបស់នាងនៅក្នុងវិស្សមកាលជាមួយតារារ៉េប Kanye West នៅទីក្រុង Provence ប្រទេសបារាំងកាលពីដើមសប្តាហ៍នេះ។ កំពូលតារាបង្ហាញម៉ូដជនជាតិរុស្ស៊ីគឺជាម៉ូដែលស្រីដំបូងដែល Kanye បានស្គាល់បន្ទាប់ពីលោកបានលែងលះជាមួយ Kim Kardashian កាលពីដើមឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប៉ុន្តែនេះមិនមែនជាលើកទី១ នោះទេដែល Irina និង Kim បានប៉ះគ្នាលើផ្លូវស្នេហារបស់ពួកគេ អ្នកទាំងពីរធ្លាប់ជាប់ចិត្តនឹងស្នេហារបស់កំពូលតារាបាល់ទាត់ព័រទុយហ្កាល់គឺកីឡាករ Cristiano Ronaldo ។ 

Irina ShaykKanye West
Irina ShaykKanye West

គួរបញ្ជាក់ផងដែរថា នៅដើមឆ្នាំ ២០១០ Ronaldo ចាប់មានទំនាក់ទំនងស្នេហាជាមួយតារាទូរទស្សន៍ល្បីឈ្មោះ Kim Kardashian មុនពេលដែលលោកចាប់ផ្តើមមានទំនាក់ទំនងរយៈពេល ៥ ឆ្នាំជាមួយ Irina Shayk ។ Kim បានផ្តោតលើ Ronaldo ភ្លាមៗបន្ទាប់ពីនាងបានបំបែកខ្លួនពីតារាបាល់បោះអាជីពអាមេរិចឈ្មោះReggie Bush។

Kanye WestKim Kardashian និងIrina Shayk
Kanye WestKim Kardashian និងIrina Shayk

Kim Kardashian និង Ronaldo ត្រូវបានគេឃើញដើរលេងនៅប្រទេសអេស្ប៉ាញខណៈពេលដែលលោកកំពុងលេងឱ្យក្លឹប Real Madrid ។ នៅពេលនោះប្រភពដដែលបានបង្ហើបប្រាប់ Us Weekly ថាគូស្នេហ៍មួយគូនេះបានថើបគ្នានិងស្រលាញ់គ្នាខ្លាំងណាស់ពេញមួយថ្ងៃពេលញ៉ាំអាហារ។ ស្របពេលជាមួយគ្នានោះ គេមិនប្រាកដថាចំណងស្នេហ៍របស់ Kim និង Ronaldo មានរយៈ ពេលយូរប៉ុណ្ណានោះទេ ប៉ុន្តែវាហាក់ដូចជាបានបញ្ចប់ទៅវិញ ឆាប់ៗនៅនិទាឃរដូវឆ្នាំ ២០១០។ ក្រោយម កKim បានជួបជុំគ្នាជាមួយ Ronaldo ឡើងវិញនៅឯការប្រគំតន្ត្រីរបស់ Jennifer Lopez នៅ Las Vegas ក្នុងឆ្នាំ ២០១៦ ហើយពួកគេបានថតរូបជាមួយគ្នាយ៉ាងសប្បាយរីករាយ។

Irina Shayk និង Ronaldo និង  Kanye West Kim Kardashian
Irina Shayk និង Ronaldo និង Kanye West Kim Kardashian

ដោយឡែក នៅខែឧសភាឆ្នាំ ២០១០ អ្នកថតរូបបានចាប់បាន Ronaldo ជិះទូកលេងជាមួយម៉ូដែលរុស្ស៊ីនាង Irina អ្នកទាំងពីរបានស្គាល់គ្នាតាំងពីដើមឆ្នាំនៅពេលដែលចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ Armani Exchange ។ ជាមួយគ្នានោះ មួយខែបន្ទាប់ពីដំណើរកម្សាន្តនេះអ្នកលេងបាល់ទាត់ Ronaldo បានស្វាគមន៍កូនប្រុសរបស់លោក ឈ្មោះ Cristiano Ronaldo Jr ជាមួយនារីអាថ៌កំបាំងម្នាក់។

Ronaldo និង Irina 
Ronaldo និង Irina 

ប៉ុន្តែនេះមិនបានរារាំងការស្រឡាញ់របស់ Irina ចំពោះ Ronaldo ឡើយ។ ក្នុងឆ្នាំ ២០១១ ទំនាក់ទំនងរបស់អ្នកទាំង ២ បានបោះជំហានទៅមុខមួយទៀតនៅពេលពួកគេភ្ជាប់ពាក្យ។ នៅឆ្នាំបន្ទាប់គូស្នេហ៍ទាំងពីរបានបង្កជាព្យុះ នៅពេលពួកគេបង្ហាញខ្លួននៅលើគម្រប Vogue Spain ជាមួយរូបភាព Ronaldo ឱប Irina អាក្រាត។ 

ជាមួយគ្នានោះ កំពូលតារាសម្តែងជនជាតិរុស្ស៊ីនិងខ្សែប្រយុទ្ធព័រទុយហ្កាល់ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ ដ៏ស្រស់ស្អាតបំផុតនៅក្នុងឧស្សាហកម្មកម្សាន្ត។ ពោល ទោះយ៉ាងណានៅក្នុងខែមករាឆ្នាំ ២០១៥ ពួកគេបានបែកបាក់ភ្លាមៗដោយការសោកស្តាយរបស់អ្នកគាំទ្រ៕

ប្រភព៖ ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T