អឺរ៉ុប៖ កីឡាករ Ilkay Gundogan ជឿជាក់យ៉ាងមុតមាំថា ការឈ្នះពានរង្វាន់ Champions League របស់ក្រុម Chelsea អាចផ្តល់ផលចំណេញមកកាន់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ សម្រាប់ការប្រកួតព្រឹត្តិការណ៍ Euro ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរម្លឹកថា ក្រុម Manchester City បានប្រកួតចាញ់ក្រុម Chelsea នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់នឹង ០, ខណៈមួយគ្រាប់របស់ក្រុមតោខៀវ គឺរកបានដោយកីឡាករ Kai Havertz នៅនាទីទី ៤២។

ជាការពិតណាស់ កីឡាករ Havertz បានក្លាយជាវីរៈបុរសរបស់ Chelsea ក្រោយស៊ុតមួយគ្រាប់ជួយឱ្យក្រុមដែលមានមូលដ្ឋាននៅទីក្រុង London គ្រងជើងឯកពានរង្វាន់កំពូលរបស់អឺរ៉ុបជាលើកទី ២ នៅក្នុងប្រវត្តិសាស្ត្រក្លិប, ចំណែកឯមិត្តរួមក្រុមរបស់គេ ដូចជាកីឡាករ Timo Werner និង Antonio Rudiger ក៏បានចូលរួមចំណែកធំធេងជួយក្រុមតោខៀវផងដែរ។

ទន្ទឹមនឹងលទ្ធផលជោគជ័យរបស់ក្រុម Chelsea បែបនេះ កីឡាករ Gundogan ក៏បានលើកឡើងពីគុណសម្បត្តិផ្សារភ្ជាប់ជាមួយនឹងក្រុមជម្រើសជាតិ អាល្លឺម៉ង់ផងដែរថា៖
ការឈ្នះនៅក្នុងក្របខណ្ឌ Champions League គឺបានជម្រុញ និង លើកទឹកចិត្តបន្ថែមមកកាន់កីឡាករ។ ពួកគេទទួលបាននូវភាពជឿជាក់, ជាពិសេស Kai Havertz គេបានស៊ុតបញ្ចូលទីមួយគ្រាប់នៅក្នុងជ័យជម្នះនោះ ដែលវានឹងជាកម្លាំងរុញច្រានបន្ថែមមកកាន់គាត់ ហើយគាត់នឹងអាចជួយក្រុមទាំងមូលបាន។ ខ្ញុំពិតជាសប្បាយចិត្តជាមួយពួកគេខ្លាំងណាស់, ពួកគេគឺសមនឹងទទួលបានវា...៕

ប្រភព៖ Goal