រកឃើញករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ ចំនួន៣៨នាក់បន្ថែមទៀត នៅខេត្តកំពង់ចាម

//s9.kh1.co/33/332dc075ffdf7d7daee97005c278a88cf61b282d.jpg
សង្គម

 ១១-មិថុនា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

បារម្ភណាស់! អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៨នាក់​ ដែលជាករណីឆ្លងក្នុងសហគមន៍សុទ្ធទាំងអស់តែម្តង។

កំពង់ចាម៖ ម្សិលមិញនេះ អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៨នាក់​ ដែលជាករណីឆ្លងក្នុងសហគមន៍សុទ្ធផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្ងៃទី១០​ ខែមិថុនា ឆ្នាំ២០២១នេះ មានករណីឆ្លងក្នុងសហគមន៍រហូតទៅដល់៣៨នាក់ក្នុងមួយថ្ងៃនេះ ត្រូវបានរកឃើញ ក្រោយពីការយកសំណាក៥៥៧នាក់ ដែលមានកម្មករ កម្មការនី និងអ្នកដែលសង្ស័យ​ថាពាក់ព័ន្ធជាមួយនឹងអ្នកមានវិជ្ជមានកូវីដ១៩។

ខណៈពេលនេះ អ្នកដែលរកឃើញមានផ្ទុកកូវីដ១៩ថ្មី ត្រូវបានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជូនមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុហើយ។

យ៉ាងណាមិញ អាជ្ញាធរនៅតែបន្តស្រាវជា្រវរកអ្នកដែលពាក់ព័ន្ធនឹង អ្នកវិជ្ជមានកូវីដ១៩ដោយផ្ទាល់ និងដោយប្រយោលទៀតបន្ថែមផងដែរ៕

 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

អាជ្ញាធរខេត្តកំពង់ចាម
អាជ្ញាធរខេត្តកំពង់ចាម
អាជ្ញាធរខេត្តកំពង់ចាម
អាជ្ញាធរខេត្តកំពង់ចាម
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T