អង់គ្លេស៖ អតីតគ្រូបង្វឹករបស់ក្លិប Chelsea និង Inter Milan គឺលោកគ្រូ Antonio Conte បានបង្ហើបពីហេតុផលដែលលោកគ្រូសម្រេចចិត្តបដិសេធមិនមកដឹកនាំក្លិប Tottenham Hotspur គឺដោយសារលោកគ្រូមិនជឿជាក់លើគម្រោងដែលថ្នាក់ដឹកនាំក្លិបបានពិភាក្សាជាមួយលោកគ្រូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បន្ទាប់ពីលាលែងជាតំណែងគ្រូបង្វឹកនៅ Inter Milan ជាផ្លូវការ Spurs បានទាក់ទងទៅលោកគ្រូ Conte ភ្លាមដើម្បីបញ្ចុះបញ្ចូលលោកគ្រូឲ្យមកដឹកនាំនៅ Premier League វិញ។

Conte ជាគ្រូបង្វឹកដែលល្បីខាងចាយលុយទិញកីឡាករច្រើនហើយប្រាក់ឈ្នួលរបស់លោកគ្រូក៏ខ្ពស់ណាស់ដែរ ដែលនេះជាហេតុផលដែលលោកគ្រូចាកចេញពី Inter Milan ទាំងដែលទើបដឹកនាំឲ្យក្លិបលើកពាន Serie A ។

លោក Daniel Levy ជាប្រធានក្លិប Spurs បានបង្ហើបឲ្យដឹងថាការចរចាបរាជ័យដោយសារកត្តាទាំងនេះ ទើបធ្វើឲ្យលោកគ្រូ Antonio Conte ចេញមុខបដិសេធដោយនិយាយថាលុយមិនមែនជារឿងសំខាន់សម្រាប់លោកគ្រូឡើយ គឺមកពី លោកគ្រូមិនសូវពេញចិត្តគម្រោងការណ៍ដែល Spurs ស្នើមកឲ្យ។

លោកគ្រូបានថ្លែងថា៖
ខ្ញុំមិនបានងប់ងល់នឹងលុយឡើយ។ខ្ញុំបានមើលគម្រោងការណ៍ដែលពួកគេផ្តល់មកឲ្យ ហើយខ្ញុំសុខចិត្តនៅផ្ទះព្រោះគម្រោងការណ៍នោះវាមិនគួរឲ្យជឿជាក់សោះ។ ខ្ញុំចូលចិត្តការប្រកួតប្រជែងដែលពិបាក ប៉ុន្តែបើសិនគម្រោងនោះវាមិនទាក់ភ្នែក ខ្ញុំនឹងនិយាយថា ទេ!អរគុណ។

គួរបញ្ជាក់ផងដែរថាក្រោយបរាជ័យក្នុងការបញ្ចុះបញ្ចូល Antonio Conte គឺ Spurs ងាកមកចរចាជាមួយលោកគ្រូ Paulo Fonseca ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Roma ប៉ុន្តែក្លិបនៅតែចិញ្ចឹមចិត្តចង់បានអតីតគ្រូបង្វឹក Mauricio Pochettino មកវិញដែលបច្ចុប្បន្នដឹកនាំនៅ PSG៕


ប្រភព៖ metro