បរទេស៖ កាលប្រកួតបើកឆាកដំបូងគេពូល A ក្នុងព្រឹត្តិការណ៍ Euro២០២០ ដែលជាការជួបគ្នារវាងក្រុមបាល់ទាត់អុីតាលី ទល់ក្រុមតួរគី ធ្វើឡើងនៅកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ូមវេលាម៉ោង២ទៀបភ្លឺយប់នេះ។លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអុីតាលីបាននិយាយថា៖ «យើងត្រូវតែគោរពតួកគី ព្រោះពួកគេមានកីឡាករល្អៗជាច្រើនដែលអាចបង្កគ្រោះថ្នាក់ដ៍ក្រុមយើងពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកលោក Senol Gunes គ្រូបង្វឹកក្រុមជម្រើសជាតិតួកគីបានលើកឡើងថា៖ «លទ្ធផលនៃការប្រកួតដំបូងគឺសំខាន់ណាស់ ស្មើ ឬឈ្នះ នឹងធ្វើឲ្យពូលទាំងមូលកាន់តែមានការប្រកួតប្រជែង។ ខ្ញុំចង់ឃើញការរឹងមាំរបស់ក្រុមក្នុងការប្រកួតដំបូង ទោះបីចាញ់ រឿងសំខាន់គឺលេងបានល្អ។ តែខ្ញុំជឿជាក់ថា យើងឈ្នះ»។

ក្រុមជម្រើសជាតិអុីតាលី

ជម្រើស១១នាក់របស់ក្រុមជម្រើសជាតិអុីតាលី៖ Donnarumma , Florenzi , Acerbi , Bastoni , Emerson , Jorginho , Verratti , Barella , Chiesa , Immobile , Insigne ។

ជម្រើស១១នាក់របស់ក្រុមជម្រើសជាតិតួរគី៖ Mert Gunok , Zeki , Ozan Kabak , Demiral , Meras , Karaman , Tufan , Yosuklu , Calhanoglu , Yazici , Yilmaz ៕

ក្រុមជម្រើសជាតិតួរគី

ប្រភព៖: Sky Sport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]