ភ្នាក់ងារតំណាងបង្ហើបថាតារាឆ្នើមប្រចាំ Inter Milan រូបនេះចង់ផ្ទេរមក Barcelona

//s9.kh1.co/72/720d0315e0aeeab09dec822ebe1cc6a5c8844847.jpg
កីទ្បា

 ១១-មិថុនា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើមនៃ Inter Milan ចង់មកលេងនៅ Barcelona

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Lautaro Martinez នៃក្លិបអ៊ីតាលី Inter Milan ជាកីឡាករឆ្នើមមួយរូបនៅ Serie A ដោយគេបានចាប់ដៃគូជាមួយខ្សែប្រយុទ្ធ Romelu Lukaku ជួយឲ្យ Inter Milan លើកពាន Serie A នៅរដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Lautaro Martinez
  ខ្សែប្រយុទ្ធ Lautaro Martinez


យោងតាមការរាយការណ៍របស់ Diario Sport គឺ នៅរដូវក្ដៅមុន Martinez ប៊ិះនឹងបានផ្ទេរមក Barcelona ទៅហើយ ប៉ុន្តែថ្មីៗនេះ ភ្នាក់ងាររបស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះគឺលោក Alejandro Camano បានបង្ហើបឲ្យដឹងថា Martinez នៅតែចិញ្ចឹមចិត្តចង់ផ្ទេរមកទឹកដី Camp Nou ។

  ខ្សែប្រយុទ្ធ Lautaro Martinez
  ខ្សែប្រយុទ្ធ Lautaro Martinez

លោក Camano បានថ្លែងថា៖

ពួកយើងពិតជាស្ងៀមស្ងាត់ណាស់ ពួកយើងត្រូវការដោះស្រាយបញ្ហានៅ Inter Milan សិនប៉ុន្តែគេ(Lautaro Martinez)ចង់មក Barcelona ។ តើអ្នកណាមិនចង់ផ្ទេរទៅ Barcelona?ពួកគេជាក្លិបមួយក្នុងចំណោមក្លិបធំបំផុតនៅក្នុងលោក។ ប៉ុន្តែនៅពេលនេះមិនមានភ្នាក់ងារ Barcelona មួយណាទាក់ទងមកខ្ញុំទេ ពួកយើងមិនបាននិយាយពីការផ្ទេររបស់គេទេ។

លោក Alejandro Camano

  ខ្សែប្រយុទ្ធ Lautaro Martinez
  ខ្សែប្រយុទ្ធ Lautaro Martinez

គួរបញ្ជាក់ផងដែរថា កុងត្រារបស់ខ្សែប្រយុទ្ធ Lautaro Martinez នៅសល់រហូតដល់ឆ្នាំ២០២៣ ប៉ុន្តែគេមិនទាន់ដឹងទាន់ដឹងច្បាស់ទេថា នឹងបន្តកុងត្រាថ្មីឬមិន៕

  ខ្សែប្រយុទ្ធ Lautaro Martinez
  ខ្សែប្រយុទ្ធ Lautaro Martinez

ប្រភព football-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T