សោកស្តាយណាស់! ប្រកួតទល់នឹងអុីរ៉ង់យប់នេះ​ កម្ពុជាអវត្តមានកីឡាករឆ្នើមរូបនេះហើយ

//s9.kh1.co/5e/5ecebffff0ec32e8273607f8ec80324c8aec244f.jpg
កីទ្បា

 ១១-មិថុនា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

អ៊ន ចាន់ប៉ូលីន នឹងអវត្តមានក្នុងការប្រកួតយប់នេះ

កម្ពុជា៖ ខ្សែបម្រើការពារក្រុមជម្រើសជាតិកម្ពុជា កីឡាករ អ៊ន ចាន់ប៉ូលីន នឹងអវត្តមានក្នុងការប្រកួតយប់នេះបន្ទាប់ពីរូបគេទទួលបានកាតលឿងពីរប្រកួតជាប់ៗគ្នាសម្រាប់ជំនួបទល់នឹង ក្រុមជម្រើសជាតិបារ៉ែន និង ក្រុមជម្រើសជាតិអុីរ៉ាក់កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ អ៊ន ចាន់ប៉ូលីន
   កីឡាករ អ៊ន ចាន់ប៉ូលីន

ជាការពិតណាស់ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវមានភារកិច្ចសំខាន់ក្នុងការប្រកួតរាត្រីនេះទល់នឹង ក្រុមជម្រើសជាតិអុីរ៉ង់ ដែលជាការប្រកួតជម្រុះ World Cup ជុំទីពីរ ខណៈជើងទីមួយកម្ពុជាបានរងបរាជ័យក្នុងលទ្ធផល ១៤ទល់នឹង០។

   ក្រុមជម្រើសជាតិកម្ពុជា
   ក្រុមជម្រើសជាតិកម្ពុជា

អ៊ន ចាន់ប៉ូលីន បាននិយាយថា៖

ខ្ញុំបានកាតលឿងពីរលើកហើយ អញ្ចឹងខ្ញុំអវត្តមានក្នុងការប្រកួតថ្ងៃនេះ តែខ្ញុំសូមជូនពរដល់មិត្តរួមក្រុមទាំងអស់ឲ្យទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតថ្ងៃនេះ គឺលេងដើម្បីអ្នកគាំទ្រនៅកម្ពុជាយើងទាំងអស់គ្នា៕

   កីឡាករ អ៊ន ចាន់ប៉ូលីន
  កីឡាករ អ៊ន ចាន់ប៉ូលីន  
  កីឡាករ អ៊ន ចាន់ប៉ូលីន  
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T