អ្នក Remix បទចម្រៀងវ័យក្មេង Aaron SZ ទេពកោសល្យមិនធម្មតា ចំណែកឯរូបសម្បត្តិវិញក៏មិនណយដែរ

//s9.kh1.co/17/1738d61745db7590419dc8c778065361ff75a14a.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ជឿជាក់ថាមានបណ្ដាហ្វេនៗមិនតិចនោះទេ ជាពិសេសមិត្តៗយុវវ័យតែម្ដង បានស្គាល់ពី Aaron SZ ដែលតែងតែបម្រើអារម្មណ៍របស់ទស្សនិកជនតាមរយៈការ Remix បទចម្រៀងជាច្រើននាពេលកន្លងមក បានរាំលេងសប្បាយ និងស្ដាប់កម្សាន្តផងដែរ ស្ទើរតែគ្រប់ចង្វាក់នាពេលបច្ចុប្បន្ននេះ ។

ភ្នំពេញ៖ ជឿជាក់ថាមានបណ្ដាហ្វេនៗមិនតិចនោះទេ ជាពិសេសមិត្តៗយុវវ័យតែម្ដង បានស្គាល់ពី Aaron SZ ដែលតែងតែបម្រើអារម្មណ៍របស់ទស្សនិកជនតាមរយៈការ Remix បទចម្រៀងជាច្រើននាពេលកន្លងមក បានរាំលេងសប្បាយ និងស្ដាប់កម្សាន្តផងដែរ ស្ទើរតែគ្រប់ចង្វាក់នាពេលបច្ចុប្បន្ននេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Aaron SZ
Aaron SZ

ជាមួយគ្នានេះផងដែរ តារាវ័យក្មេង Aaron SZ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការ Remix បទចម្រៀងជាច្រើននៅក្នុងហ្វេសប៊ុក Aaron SZ ដែលជាគណនីហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់ ធ្វើឲ្យមិត្តៗយុវវ័យលាន់មាត់សសើរទៅកាន់រូបលោកមិនដាច់ ដោយទិចនិកក្នុងការធ្វើបទចម្រៀងឲ្យមានភាពរស់រវើកកាន់ខ្លាំងជាងមុនគួរឲ្យកត់សម្គាល់ គ្រាន់តែឮហើយទប់ខ្លួនស្ទើរតែមិនបាន។

លើសពីនេះទៅទៀត អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើ Aaron SZ នោះគឺភាពទាញ រូបរាងសង្ហារបស់លោកដែលទើបតែមានអាយុជាង២០ឆ្នាំតែប៉ុណ្ណោះ ធ្វើឲ្យហ្វេនៗឃើញរួចហើយស្ទើរតែច្រឡំជាមួយនឹងតារាបរទេស  ដោយមុខមាត់កូនកាត់តែម្ដង នេះបើតាមការសង្កេតនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ។

Aaron SZ
Aaron SZ

គួររម្លឹកផងដែរថា ក្នុងពេលបច្ចុប្បន្ននេះហ្វេសប៊ុកផេករបស់ Aaron SZ ទទួលបានអ្នកទស្សនាមិនក្រោមលានដងនោះទេ ជាមូលហេតុធ្វើឲ្យ Aaron SZ កាន់តែប្រជាប្រិយភាពនៅលើបណ្ដាញសង្គម ទាំងរូបសម្បត្តិ និងទេពកោសល្យរបស់ខ្លួន៕

Aaron SZ
Aaron SZ
Aaron SZ
Aaron SZ
Aaron SZ
Aaron SZ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T