Land Rover Cambodia ធ្វើ​សន្និសីទ​កាសែត ​ដើម្បី​បង្ហាញការប្រើប្រាស់ទៅកាន់អតិថិជន Range Rover ឱ្យកាន់តែប្រសើរ!

//s9.kh1.co/9e/9efd5ead45ee1228a0fd1c1ca6c43b56ce594464.jpg
សង្គម

 ៣០-មីនា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗលើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក។

ភ្នំពេញ៖ ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តនូវម៉ាកល្បីៗលើពិភពលោក និង ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក។ Land Rover គឺផ្អែកលើម៉ាករថយន្តដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Land Rover ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើបគ្រប់ស្ថានភាពផ្លូវឈានមុខគេលើពិភពលោក។ ថ្ងៃនេះក្រុមហ៊ុន Land Rover Cambodia នឹងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីការប្រើប្រាស់រថយន្ត Range Rover ឱ្យកាន់តែប្រសើរឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Land Rover តែងតែនាំគេមុខជានិច្ចនូវបច្ចេកវិទ្យា និង​ការបង្កើតថ្មីដោយផ្តោតលើការយកចិត្តទុកដាក់ អតិថិជនជាស្នូល។

https://s9.kh1.co/__image/w=650,h=434,q=100/f5/f5c17d7a58f2a402f84ae325594e5c77309dcfa5.jpg

យោងតាមព័ត៌មានក្នុងស្រុក មានករណីឆេះរថយន្ត Range Rover នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុន Land Rover Cambodia នឹងធ្វើសន្និសីទសារព័ត៌មានបង្ហាញ និងស្វែងយល់ពីរបៀបថែទាំយានយន្តឲ្យបានត្រឹមត្រូវមុនពេលបើកបរផ្លូវឆ្ងាយ។ ការជាវរថយន្តគ្រប់ម៉ូដែល Land Rover ឥឡូវនេះនឹងទទួលបានការថែទាំដោយឥតគិតថ្លៃ រយៈពេល 5 ឆ្នាំ ឬ 65,000 គីឡូម៉ែត្រ។ ចន្លោះពេលសេវាកម្មនេះ រៀងរាល់ 13,000 គីឡូម៉ែត្រ ឬ 12 ខែ តាមការប្រើប្រាស់របស់អតិថិជន នឹងមានការថែទាំរថយន្តចាំបាច់ត្រូវតែឆែក។ ម្ចាស់រថយន្តមួយចំនួនប្រហែលជាចង់ផ្លាស់ប្តូរប្រេងម៉ាស៊ីនរបស់ពួកគេញឹកញាប់ជាងតម្រូវការ ប្រសិនបើរថយន្តមានបរិមាណខ្ពស់នៃការធ្វើដំណើរខ្លី ឬដំណើរឆ្ងាយៗ។

https://s9.kh1.co/__image/w=650,h=434,q=100/4c/4cbeb6842db70ed1265df21f4542eb49bcd5aded.jpg

តាមការពន្យល់របស់ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន លោក Sajai Nalupurakkal បានប្រាប់ថា៖

​​ហេតុផលជាច្រើននៅពីក្រោយការឆេះនេះដែលអាចមកពី
(1) មូលហេតុសំខាន់ គឺកង្វះការថែទាំតាមកាលកំណត់ជាមួយនឹងការផ្លាស់ប្តូរគ្រឿងបន្លាស់ដែលមិនមែនជាគ្រឿងបន្លាស់សុទ្ធពីរោងចក្ រ(non-genuine spare parts) ឬជួសជុលផ្លាស់ប្តូរជាមួយជាង ដែលគ្មានការបញ្ជាក់ពីក្រុមហ៊ុន (uncertified technician),
(2) ការប្រើប្រាស់គ្រឿងបន្លាស់ផ្នែកភ្លើងមិនពិតប្រាកដ (non-genuine electrical parts) ដូចជា: អាគុយ ឬគ្រឿងបរិក្ខាអគ្គិសនីផ្សេងទៀត ក៏អាចនាំឱ្យមានគ្រោះថ្នាក់ដល់រថយន្តផងដែរ និង(3) ការកែប្រែយានយន្តពីស្ថានភាពដើម ដូចជាការកែប្រែប្រព័ន្ធខ្សែភ្លើងដើម្បីដំឡើងគ្រឿងបន្លាស់បន្ទាប់បន្សំផ្សេងៗ។

https://s9.kh1.co/__image/w=650,h=434,q=100/f0/f0e1c0e7deb5074ca1b9ad6374b0b315a22c449d.jpg

លោក BIJU NARAYANAN នាយកគ្រប់គ្រងទូទៅរថយន្ត LAND ROVER CAMBODIA បានជម្រាបដល់អតិថិជនថា៖

បញ្ហាខាងលើអាចបញ្ចៀសបានតាមការជាវរថយន្តម៉ាក Land Rover ពីក្រុមហ៊ុន Land Rover Cambodia ព្រោះថាការជាវផ្ទាល់ពីក្រុមហ៊ុនអតិថិជននឹងទទួលបានការធានា ទៅលើបច្ចេកទេស និងស្តង់ដារសុវត្តិភាពរថយន្តពីរោងចក្រដើម រួមទាំងសេវាថែទាំ និងជួសជុលពីអ្នកបច្ចេកទេស ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ដោយទទួលបានការវឹកហាត់ពីរោងចក្ររថយន្តផ្ទាល់ ដើម្បីធានាបាននូវគុណភាព និងស្តង់ដារសុវត្ថិភាពខ្ពស់ជូនអតិថិជន។ អតិថិជនក៏នឹងទទួលបាននូវការរំលឹកកាលបរិច្ឆេទនៃការថែទាំតាមកាលកំណត់ និងជួយអតិថិជនក្នុងការកក់កាលបរិច្ឆេទសេវាកម្ម ក្រុមហ៊ុនក៏ផ្តល់ជូនការធានារយៈពេល 3 ឆ្នាំ ហើយអាចពន្យាដល់ទៅ 2ឆ្នាំជាមួយនឹងកញ្ចប់សេវាកម្មឥតគិតថ្លៃរយៈពេល 5 ឆ្នាំសម្រាប់យានយន្តទាំងអស់។ យើងខ្ញុំសប្បាយចិត្ត នៅពេលឃើញប្រជាពលរដ្ឋកម្ពុជាជាច្រើនប្រើប្រាស់រថយន្ត Range Rover។ ក៏ប៉ុន្តែយើងឃើញថារថយន្តទាំងនោះមួយចំនួនមិនបានជាវពីយើងដែលតំណាងចែកចាយជាផ្លូវការនោះទេ។ រាល់រថយន្តដែលមិនបាននាំចូលពីតំណាងចែកចាយជាផ្លូវការ គឺមិនមានការបំពាក់មកនូវស្ពិករថយន្ត គ្រឿងម៉ាស៊ីន កម្មវិធី និងការបញ្ចេញឧស្ម័នឱ្យបានត្រឹមត្រូវ ដែលមានការទទួលស្គាល់ពីរោងចក្រផ្ទាល់ក្នុងការប្រើប្រាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានោះឡើយ។ ពួកយើងសូមបញ្ជាក់ថា រថយន្តដែលជួបឧបទ្ទវហេតុឆេះនៅលើផ្លូវល្បឿនលឿន គឺមិនមែននាំចូលពីក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្លូវការនោះឡើយ។ ពួកយើងបានពិនិត្យមើលក្នុងប្រព័ន្ធផ្លូវការរបស់ Jaguar Land Rover (JLR) ហើយយើងបានរកឃើញថា យានយន្តទាំងនោះត្រូវបានចែកចាយពីប្រទេសផ្សេង។ លើសពីនេះទៅទៀត រថយន្តទាំងនោះ គឺមិនដែលមានប្រវត្តិត្រួតពិនិត្យនៅមជ្ឈមណ្ឌលថែទាំរថយន្តរបស់ JLR នោះទេ។ កង្វះការថែទាំឱ្យបានត្រឹមត្រូវ ការមិនប្រើគ្រឿងបន្លាស់ពិតប្រាកដ និងជាងជំនាញបច្ចេកទេស ដែលមានសមត្ថភាពអាចបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំង។ ក្រុមហ៊ុនរបស់យើងខ្ញុំ ផ្តល់នូវការថែទាំយ៉ាងយកចិត្តទុកដាក់សម្រាប់អតិថិជនដូចជា ការជួសជុល និងថែទាំរថយន្ត ជាមួយជាងបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ចេញពីរោងចក្រ អមមកជាមួយនិងគ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ។ ពួកយើងស្វាគមន៍ជានិច្ច ចំពោះម្ចាស់រថយន្ត Land Rover ទាំងអស់ មិនថាពួកគេបានទិញយានយន្តពីក្រុមហ៊ុន ឬពីប្រភពណានោះឡើយ គឺអាចចយករថយន្តមកទទួលសេវាកម្មនៅ Land Rover Cambodia ដើម្បីធ្វើការត្រួតពិនិត្យយានយន្តដោយឥតគិតថ្លៃ ឬសម្រាប់ការជួសជុលណាមួយ។ យើងខ្ញុំចង់ឱ្យប្រាកដថា រថយន្ត Land Rover ទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងដាក់ឱ្យដំណើការប្រកបដោយភាពធន់ និងសុវត្ថិភាពខ្ពស់។ យើងសង្ឃឹមថា អ្នកដែលស្រលាញ់រថយន្ត Land Rover ទាំងអស់ក៏ដូចជាអ្នកដែលត្រៀមនឹងទិញនាពេលអនាគត នឹងពិចារណាលើកត្តាខាងលើមុននឹងធ្វើការសម្រេចចិត្ត។

https://s9.kh1.co/__image/w=650,h=434,q=100/e5/e53aca084e9f0b0c2f4ac7acc28a61238f494c6e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f6/f67e61b67a2b25334599102d7a8bab1309f17ebd.jpg

រាល់ម្ចាស់រថយន្ត Land Rover អាចអញ្ជើញយករថយន្តមកត្រួតពិនិត្យបានជាមួយមជ្ឈមណ្ឌលសេវាកម្ម Jaguar Land Rover។ អតិថិជនអាចថែរក្សារយានយន្តរបស់អ្នកបានដោយគ្រាន់តែកក់ទុកឥឡូវនេះតាមរយៈ 070 999 222/ 017 999 539 ឬទំនាក់ទំនងតាមរយៈទំព័រ Facebook របស់ JaguarLand Rover Cambodia ឬចូលទៅកាន់អគារតាំងបង្ហាញរថយន្ត Land Rover Cambodia នៅលើផ្លូវសហព័ន្ធរុស្សី៕

https://s9.kh1.co/__image/w=650,h=434,q=100/3c/3c517e203bb55ff19c961adb19d6401aef7f76c2.jpg
https://s9.kh1.co/__image/w=650,h=434,q=100/c6/c6d20bcb2b55a052704fad99a500fc3ad98c1708.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e0/e0bfd382b08cd2c591f8c586e081b0bee4235007.jpg
https://s9.kh1.co/__image/w=650,h=434,q=100/57/575b046c298897fa87af45f9e65ec2a32cefc536.jpg
https://s9.kh1.co/__image/w=650,h=434,q=100/04/04bb05bef83b0e94048a3dceb9941e28743b5273.jpg

អំពី Land Rover

ចាប់តាំងពីឆ្នាំ 1948 Land Rover បានផលិតរថយន្ត 4x4s ដែលតំណាងឱ្យ 'វិសាលភាពនៃសមត្ថភាព' សំរាប់គ្រប់ម៉ូដែលទាំងអស់។ Land Rover ម៉ូដែល Defender, Discovery, Discovery Sport, Range Rover, Range Rover Sport, Range Rover Velar និង Range Rover Evoque នីមួយៗតំណាងអោយផ្នែករថយន្ត SUV របស់ពិភពលោក ដោយ 80 ភាគរយនៃជួរម៉ូដែលនេះត្រូវបាននាំចេញទៅកាន់ជាង 100 ប្រទេសលើពិភពលោក។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T