ព្រឹត្តិការណ៍ Mega Party ដំណើរវិលទៅទសវត្ស ៦០ របស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បង្កើតឡើងដើម្បីអបអរនូវភាពជោគជ័យ និងជួបជុំមហាគ្រួសារសម្រស់ធម្មជាតិ!

//s9.kh1.co/2f/2fd9b526acb2ed17d21dc34e2e7126ca702d2066.jpg
សង្គម

 ២១-កុម្ភៈ-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

ក្រុមហ៊ុនសម្រស់ធម្មជាតិ លក់អាហារបំប៉នសារ៉ាយសមុទ្រឃូស៊ី ដែលត្រូវបានគេស្គាល់ថាជាអាជីវកម្មរបស់ ស្រីអូន និងស្វាមី ពីមួយឆ្នាំទៅមួយឆ្នាំ ហាក់ដូចជាកើនមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងឡើង។

ភ្នំពេញ៖ ក្រុមហ៊ុនសម្រស់ធម្មជាតិ លក់អាហារបំប៉នសារ៉ាយសមុទ្រឃូស៊ី ដែលត្រូវបានគេស្គាល់ថាជាអាជីវកម្មរបស់ ស្រីអូន និងស្វាមី ពីមួយឆ្នាំទៅមួយឆ្នាំ ហាក់ដូចជាកើនមានសន្ទុះនៃការគាំទ្រកាន់តែខ្លាំងឡើង។ ម្យ៉ាងទៀតក្រុមហ៊ុនសម្រស់ធម្មជាតិ តែងតែបង្កើតព្រឹត្តិការណ៍ថ្មីៗជាបន្តបន្ទាប់មិនដែលអាក់ខានឡើយ ដើម្បីអបអរសាទរនូវសមិទ្ធិផលដែលទទួលបាន ដូចកាលពីថ្ងៃទី១៩ ក្រុមហ៊ុនសម្រស់ធម្មជាតិបានបង្កើតកម្មវិធី Mega Party ដំណើរវិលទៅទសវត្ស ៦០ ដើម្បីអបអរនូវភាពជោគជ័យ និងជាការជួបជុំតំណាង VIP តំណាងសមាជិក និងបុគ្គលិករបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/75/7575f20bd7da1d69d0d095bb0e88e59b5ee5e1ee.jpg

តំណាង VIP Mr. Matt Custer ជាម្ចាស់រោងចក្រមកពីសហរដ្ឋអាមេរិច និង Mr. Yeap Teck Chheng ម្ចាស់រោកចក្រនៅសាំងហ្គាពួរ ដែលជាអ្នកផលិត និងចែកចាយផ្តាច់មុខអាហារបំប៉នសារ៉ាយសម្រុទ្រឃូស៊ី ក៏មានវត្តមាននៅក្នុងកម្មវិធីដ៏អធិកអធមមួយនេះដែរ។

https://s9.kh1.co/__image/w=650,h=429,q=100/9d/9d869f36b79f0aea894e837f4e7a2fb4e754fb48.jpg
https://s9.kh1.co/__image/w=650,h=433,q=100/89/899c9a3d8bffd2a1df3c9b59663e65bad4e2241d.jpg

ក្រៅពីនេះយើងឃើញថា តំណាងចែកចាយ សមាជិក និងបុគ្គលិករបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ សុទ្ធតែស្លៀកសម្លៀកបំពាក់ទសវត្ស ៦០ ទៅតាម Concept នៃកម្មវិធី។ គួរបញ្ជាក់ផងដែរថា គោលបំណងនៃ Concept មួយនេះ គឺធ្វើឡើងដើម្បីបើកកកាយយកសម្លៀកបំពាក់ពីសម័យមុនមកផ្សព្វផ្សាយ លើកតម្កើង និងជាការរំលឹកទៅដល់អតីតកាលមួយដែលមិនអាចបំភ្លេចបាន។

https://s9.kh1.co/__image/w=650,h=433,q=100/a8/a896b70b0de4fdc2273796cb6a4a876ab5620321.jpg
https://s9.kh1.co/__image/w=650,h=424,q=100/ce/ced35f2dde01ad2ef1d1f8b31b9342a1996569de.jpg

ក្រៅពីមានការសម្តែងក្បាច់គុណល្បុក្កតោ របាំអប្សារា និងការប្រគុំតន្រ្តីយ៉ាងពិរោះរន្តំ ក្នុងនោះក៏មានការប្រគល់ពាន មេដៃ​ ប័ណ្ណសរសើរ និងកាដូអនុស្សាវរីយ៍ ទៅដល់តំណាងឆ្នើម និងបុគ្គលិកឆ្នើម ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក៏ដូចជាការលើកទឹកចិត្តដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តខំប្រឹងបន្តទៅមុខទៀត។

https://s9.kh1.co/__image/w=650,h=453,q=100/09/0921c3d8f57f8b2042035e1c693064aac44064cf.jpg
https://s9.kh1.co/__image/w=650,h=438,q=100/b3/b33223a14c9d7ccf3599904496f1a1e3265c2a8f.jpg
https://s9.kh1.co/__image/w=650,h=433,q=100/9f/9f24170281c94e78610705bd057382054f209015.jpg

ចំពោះចំណាប់អារម្មណ៍របស់ លោក ឈាងរ័ត្ន និង អ្នកនាង ស្រីអូន វិញ គឺរំភើបរកអ្វីថ្លែងពុំបាននោះឡើយ បន្ទាប់ពីឃើញសមាជិកមហាគ្រួសារសម្រស់ធម្មជាតិមកជួបជុំគ្នាពីទីជិត និងទីឆ្ងាយ ដោយក្តីសប្បាយរីករាយ។

ម្យ៉ាងទៀត ព្រឹត្តិការណ៍មួយនេះបានបញ្ចប់ទៅដោយរលូនជាទីបំផុត រហូតដល់មានការសំណូមពរពីអ្នកចូលរួមឲ្យមានការបង្កើតព្រឹត្តិការណ៍បែបនេះម្តងទៀតនៅឆ្នាំក្រោយ៕

https://s9.kh1.co/__image/w=650,h=433,q=100/c9/c90f911e2571fb1a8915e2f4871686b7d68b6a2b.jpg
https://s9.kh1.co/__image/w=650,h=974,q=100/94/9431bf1914509e9c255382f8ec9b876522cbeac5.jpg
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T