សែម​ រតនា​​​​​ ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង តាមរយៈការបង្ហោះវីដេអូអប់រំល្អៗ​នៅក្នុងបណ្តាញសង្គម​!

//s9.kh1.co/83/83ca19b6e623444769aab00f5803e4b0401b266b.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២២ ១១ព្រឹក · ៣ ឆ្នាំមុន

អ្នកប្រើប្រាស់បណ្តាញសង្គមប្រាកដជាស្គាល់ហើយថា​ លោកវេជ្ជបណ្ឌិត​ សែម រតនា តែងតែចែករំលែករាល់វីដេអូអប់រំល្អៗ និងចំណេះដឹងថ្មីៗ​​ ហើយគ្រប់វីដេអូរបស់លោកទទួលបានការគាំទ្រគួរអោយកត់សម្គាល់។

ភ្នំពេញ៖ ពិតណាស់ លោកវេជ្ជបណ្ឌិត​ សែម រតនា គឺជាវេជ្ជបណ្ឌិតម្នាក់ដែលតែងតែចែករំលែករាល់វីដេអូអប់រំល្អៗនិងចំណេះដឹងថ្មីៗ នៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈហ្វេសប៊ុកផេកផ្ទាល់ខ្លួនរបស់លោកឈ្មោះ  Doctor Sem Ratana។ មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏ជាមនុស្សម្នាក់ដែលចូលចិត្តជួយដល់សង្គមជាតិ តាមរយៈការចុះធ្វើការងារស្ម័គ្រចិត្តជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកវេជ្ជបណ្ឌិត​ សែម រតនា
លោកវេជ្ជបណ្ឌិត​ សែម រតនា

ដោយឡែកលោក វេជ្ជបណ្ឌិត​ សែម រតនា មិនត្រឹមតែជាមនុស្សដែលចូលចិត្តចែករំលែកនូវអ្វីដែលល្អៗនោះទេ លោកក៏ជាមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពខាងផ្នែកសិល្បៈពីកំណើតម្នាក់ លោកអាចផលិតបទចម្រៀង និងអាចច្រៀងដោយខ្លួនឯងបានយ៉ាងពិរោះថែមទៀតផង។ 

ទន្ទឹមនឹងនេះដែរ នៅចាំបានថាកាលពីឆ្នាំ២០២១កន្លងថ្មីៗទៅនេះ លោកវេជ្ជបណ្ឌិត​ សែម រតនា បានចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទដែលមានចំណងជើងថា “កំដរ” ក្រោយបទចម្រៀងមួយបទនេះចេញជាផ្លូវការមិនបានប៉ុន្មានផង ស្រាប់តែផ្ទុះការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ហើយក៏មានអ្នកចូលទស្សនារាប់សែននាក់ឯណ្ណោះ៕

លោកវេជ្ជបណ្ឌិត​ សែម រតនា
លោកវេជ្ជបណ្ឌិត​ សែម រតនា
លោកវេជ្ជបណ្ឌិត​ សែម រតនា
លោកវេជ្ជបណ្ឌិត​ សែម រតនា
លោកវេជ្ជបណ្ឌិត​ សែម រតនា
លោកវេជ្ជបណ្ឌិត​ សែម រតនា
លោកវេជ្ជបណ្ឌិត​ សែម រតនា
លោកវេជ្ជបណ្ឌិត​ សែម រតនា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T