អង់គ្លេស៖ ក្លិបនៅលីគកំពូលអង់គ្លេស (Premier League) បាននិយាយកាលពីថ្ងៃពុធថាលោក Bruno Lage សញ្ជាតិព័រទុយហ្កាល់ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិប Wolverhampton Wanderers

លោក Lage មានអាយុ ៤៥ ឆ្នាំមិនដែលធ្លាប់លេងកម្រិតអាជីពទេតែលោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកតាំងពីអាយុ ២១ ឆ្នាំមកម្លេះ។ លោកក៏ត្រូវបានដឹកនាំក្រុមយុវជនគ្រប់កម្រិតរបស់ក្លិប Benfica របស់ប្រទេសព័រទុយហ្កាល់ចន្លោះពីឆ្នាំ ២០០៤​ ដល់ឆ្នាំ ២០១២ ផងដែរ មុននឹងផ្លាស់ទៅធ្វើជាជំនួយការគ្រូបង្វឹកជាមួយមិត្តរួមជាតិរបស់លោកគឺលោក Carlos Carvalhal នៅក្លឹបអង់គ្លេស Sheffield Wednesday និង Swansea City

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Bruno Lage

លោក Lage បានចូលកាន់តំណែងនៅក្លិប Benfica កាលពីខែមករាឆ្នាំ ២០១៩ និងបានដឹកនាំក្រុមឲ្យឈ្នះពានរង្វាន់ Primeira Liga ក្នុងរដូវកាលដំបូងរបស់លោកដែលទទួលបន្ទុកផងដែរ។

លោក Lage បានប្រាប់ទៅក្លិបថា “ខ្ញុំសប្បាយចិត្តនិងរំភើបខ្លាំ​ងណាស់ហើយក៏មានមហិច្ឆតាធំក្នុងការធ្វើរឿងដ៏អស្ចារ្យសម្រាប់ក្លិបមួយនេះផងដែរ”។

  លោក Bruno Lage

លោក Lage នឹងត្រូវជំនួសមិត្តរួមជាតិលោក Nuno Espirito Santo ដែលបានចាកចេញពីតួនាទីរបស់គាត់កាលពីខែមុនបន្ទាប់ពីទទួលបន្ទុកដឹកនាំក្លឹប Midlands អស់រយៈពេល ៤ ឆ្នាំ។

ក្លិប Wolves បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៣ នៅក្របខណ្ឌ Premier League រដូវកាលមុននិងមានកីឡាករជាច្រើនដែលនិយាយភាសាព័រទុយហ្កាល់នៅក្នុងក្រុមរបស់ពួកគេ៕

  លោក Bruno Lage
  លោក Bruno Lage

ប្រភព៖ Xinhua News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]