សម្ដី Ronaldo មួយឃ្លានេះអាចធ្វើឲ្យអ្នកគាំទ្រព័រទុយកាល់ស្ដូក

//s9.kh1.co/d4/d4b636f9b9e2fdd1592b29dc28d35a81a63a6529.jpg
កីទ្បា

 ១១-មិថុនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

សម្ដី Ronaldo មួយឃ្លានេះអាចធ្វើឲ្យអ្នកគាំទ្រព័រទុយកាល់ស្ដូក

បរទេស៖ ព្រឹត្តការណ៍ Euro ដែលជាពានរង្វាន់ដ៏ធំមួយប្រចាំទ្វីបអឺរ៉ុបកាន់តែខិតជិតមកដល់ ខណៈដែលកីឡាករនីមួយៗកំពុងតែមានទឹកចិត្តក្លៀវក្លាក្នុងការប្រជែងយកពានរង្វាន់ជាជើងឯក ។ ក្នុងនោះដែរកីឡាករ Cristiano Ronaldo ដែលជាប្រធានក្រុមព័រទុយកាល់ក៏បានចេញមុខនិយាយពាក្យប៉ុន្មានឃ្លា ដើម្បីផ្ញើរជូនដល់អ្នកគាំទ្រទាំងឡាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

ប្រធានក្រុមរូបនេះបាននិយាយថា​ កម្លាំងចិត្តរបស់លោកមិនខុសពីឆ្នាំ ២០០៤ គ្រាដែលព័រទុយកាល់ឡើយដល់វគ្គផ្ដាច់ព្រ័តឡើយ​​ មានតែដូចកាលពីឆ្នាំ ២០០៤ ឬក៏អាចលើសពីឆ្នាំហ្នឹងទៀតក៏ថាបាន ។ លោកក៏បានបន្តដែរថា ព័រទុយកាល់ជាក្រុមខ្លាំងមួយដែលពោរពេញទៅដោយកម្លាំងចិត្តក្នុងការឈ្នះពានរង្វាន់ជាជើងឯក ហើយលោកនឹងដឹកនាំក្រុមនេះដើម្បីទៅរកភាពជោគជ័យសារជាថ្មីម្ដងទៀតក្នុងពានរង្វាន់មួយនេះ។

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

គួរបញ្ជាក់ផងដែរថា ព័រទុយកាល់ចូលរួមក្នុងព្រឹត្តការណ៍នេះក្នុងនាមជាក្រុមការពារតំណែងជើងឯក ក្រោយពីពួកគេបានឈ្នះពានរង្វាន់នេះកាលពីឆ្នាំ ២០១៦ ក្នុងទឹកដីបារាំង៕

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 
Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T