សុខៗ គង់ សុជាតិ សរសេរសារនេះ ក្រោយស្រលាញ់គ្នា៧ឆ្នាំ

//s9.kh1.co/12/128b24c76e9376b255803118e0de0ab9df584c06.jpg
តារា & កម្សាន្ដ

 ១១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អ្នកណាមិនដឹង មិនច្រណែននឹងជីវិងគូស្វាមីពីធីការិនីល្បីប្រចាំប្រទេសអ្នកនាង គង់ សុជាតិ និងស្វាមី ដោយសាររូបសកម្មភាពស្វីតៗអ្នកទាំងពីរបង្ហាញឲ្យគ្រប់គ្នាឃើញពីចំណងស្នេហាដ៏រឹងមាំ។

ភ្នំពេញ៖ ក្រឡេកទៅមើលជីវិតស្វាមី ភរិយាពិធីការិនីអ្នកនាង គង់ សុជាតិ បន្ទាប់ពីសាងជីវិតគ្រួសារបានរយៈពេល៧ឆ្នាំរួចមក បច្ចុប្បន្នគូស្វាមីភរិយាមួយគូនេះតែងតែធ្វើឲ្យមហាជនស្ញប់ស្ញែង ចាប់អារម្មណ៍លើលើនាងជានិច្ច។ ជាពិសេស មួយរយៈចុងក្រោយមកនេះ គេនិយមឃើញពិធីការិនីរូបនេះ បង្ហោះរូបស្វីតៗជាមួយស្វាមីស្ទើរតែគ្រប់ពេលវេលាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ទោះបីវ័យកាន់តែជ្រេ ហើយមានកូនរួចក៏ពិតមែន តែចំណងស្នេហារវាងអ្នកនាង គង់ សុជាតិ ហាក់បីដូចជាមិនប្រែប្រួលទាល់តែសោះ មិនតែប៉ុណ្ណោះ កាន់តែធ្វើឲ្យនាងនិងស្វាមីរឹតតែយល់ចិត្តគ្នាលើសដើម។ ក្នុងនោះដែរ មុននេះពិធីការិនីរូបនេះ បានសរសេរសារខ្លីមួយយ៉ាងចាក់ដោតដល់គូស្នេហ៍ដទៃយ៉ាងដូច្នេះថា៖ 

លំបាកជាមួយគ្នា តស៊ូជាមួយគ្នា មិនបោះបង់គ្នា អត់ឱនឲ្យគ្នា ចេះផ្តល់តម្លៃឲ្យគ្នា ហើយយើងបន្តធ្វើរឿងល្អជាមួយគ្នា ដើម្បីមនុស្ស ដែលយើងស្រលាញ់

សម្ដីអ្នកនាង គង់ សុជាតិ

ពិតណាស់ ទោះបីអ្នកនាង គង់ សុជាតិ ឧស្សាហ៍បង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមីក៏ពិតមែន តែគ្រប់ផុសរបស់នាង តែងតែសរសេរសារខ្លីៗនិយាយពីចំណងស្នេហារវាងនាងនិងស្វាមី ព្រមទាំងសារល្អៗចែកជូនដល់មហាជន និងហ្វេនៗថែមទៀតផង។ ជាមួយគ្នានេះដែរ បន្ទាប់ពីពិធីការិនីរូបនេះ បង្ហោះរូបភ្ជាប់នឹងសារខ្លីមួយនេះរួច មានអ្នកគាំទ្រជាច្រើននិយាយថាជាគូស្វាមីគំរូដល់ក្មេងជំនាន់ក្រោយទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ
  អ្នកនាង គង់ សុជាតិ និងស្វាមី
  អ្នកនាង គង់ សុជាតិ និងស្វាមី
  អ្នកនាង គង់ សុជាតិ និងស្វាមី
  អ្នកនាង គង់ សុជាតិ និងស្វាមី
  អ្នកនាង គង់ សុជាតិ និងស្វាមី
  អ្នកនាង គង់ សុជាតិ និងស្វាមី
  អ្នកនាង គង់ សុជាតិ និងស្វាមី
  អ្នកនាង គង់ សុជាតិ និងស្វាមី
  អ្នកនាង គង់ សុជាតិ និងស្វាមី
  អ្នកនាង គង់ សុជាតិ និងស្វាមី
  សារអ្នកនាង គង់ សុជាតិ បានសរសេរ
  សារអ្នកនាង គង់ សុជាតិ បានសរសេរ
គង់ សុជាតិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T