ម៉េចអ៊ីចឹង? Southgate ថាជម្រើសជាតិអង់គ្លេសពីររូបនេះតែងតែឈ្លោះគ្នាជាញឹកញាប់

//s9.kh1.co/c0/c00ee5ff25410168a5e2cc8ded1cbe0800bd3d36.jpg
កីទ្បា

 ១១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Southgate ថា Walker និង Sterling តែងតែឈ្លោះគ្នា

អង់គ្លេស៖ លោកគ្រូបង្វឹក Gareth Southgate នៃក្រុមជម្រើសជាតិអង់គ្លេស បាននិយាយដើមកូនក្រុមរបស់លោកគ្រូនៅក្នុងពិធីគម្រប់ខួប២៥ឆ្នាំរបស់តុក្កតា Pokemon ជាមួយអ្នកគាំទ្រក្មេងៗនៅ St. George Park មុនព្រឹត្តិការណ៍ Euro ចាប់ផ្ដើមជាផ្លូវការនាថ្ងៃទី១៣ខែមិថុនានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Gareth Southgate
  លោកគ្រូបង្វឹក Gareth Southgate

ក្មេងប្រុសមកពីសាលាបឋម Heath Fields Primary Sachool មានឱកាសបានសួរសំណួរទៅ Southgate ពីជីវិតពិតនៅពីក្រោយវាំងនននៃក្រុមជម្រើសជាតិអង់គ្លេស ដោយមានអ្នកគាំទ្រវ័យក្មេងម្នាក់សួរថា តើអ្នកណាជាកីឡាកររត់លឿនជាងគេក្នុងក្រុម?

ក្រុមជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេស

លោកគ្រូ Southgate បានឆ្លើយថា៖

ប្រហែលជា Kyle Walker និង Raheem Sterling គឺពួកគេទាំងពីរនាក់តែងតែឈ្លោះគ្នាថាអ្នកណារត់លឿនជាង។

លោកគ្រូបង្វឹក Gareth Southgate 
លោកគ្រូបង្វឹក Gareth Southgate 
លោកគ្រូបង្វឹក Gareth Southgate 
ខ្សែការពារ Kyle Walker<br>
ខ្សែការពារ Kyle Walker
ខ្សែប្រយុទ្ធ Raheem Sterling
ខ្សែប្រយុទ្ធ Raheem Sterling

អ្នកគាំទ្រក្មេងៗបាននាំគ្នាសើចនឹងសំណួរនោះព្រោះ Southgate ចាត់ទុករឿងនេះជារឿងកំប្លុកកំប្លែងដែលកើតឡើងក្នុងក្រុមដោយក្រៅពីនោះ លោកគ្រូក៏បានបង្ហើបដែរថា ប្រធានក្រុម Harry Kane និង Jordan Henderson ជាកីឡាករដែលខ្វល់ខ្វាយនិងយកចិត្តទុកដាក់មើលថែកីឡាករក្នុងក្រុមជាងគេ៕

ខ្សែប្រយុទ្ធ Harry Kane<br>
ខ្សែប្រយុទ្ធ Harry Kane
ខ្សែបម្រើ Jordan Henderson&nbsp;
ខ្សែបម្រើ Jordan Henderson 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T