At. Madrid បដិសេធលើសំណើរបស់ Man UTD ដែលចង់បានកីឡាកររូបនេះទៅរួមក្រុម

//s9.kh1.co/c8/c82af4211cbba680214e16cc7809b1e33a6b1b05.jpg
កីទ្បា

 ១១-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Atletico Madrid បដិសេធលើសំណើរបស់ Man UTD ដែលចង់បានកីឡាករ Kieran Trippier​ ទៅរួមក្រុម

បរទេស៖ បើតាមគេហទំព័រ Football Insider បានឲ្យដឹងថាក្លិប Atletico Madrid បានធ្វើការបដិសេធសំណើ ក្នុងចំនួនទឹកប្រាក់១០លានផោនរបស់ក្លិប Manchester United ក្នុងការទិញយកខ្សែការពារស្លាប Kieran Trippier​ ទៅរួមក្រុម ដោយក្លិបជើងឯក La Liga មួយនេះទាមទារតម្លៃខ្លួនរូបគេដល់ទៅ២០លានផោនឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kieran Trippier​
Kieran Trippier​

គួរបញ្ជាក់ដែរថា Trippier​ នៅតែជាខ្សែការពារស្លាបស្តាំជួរមុខរបស់ At. Madrid កាលពីរដូវកាល២០២០/២១ កន្លងទៅនេះពោលចូលលេងបាន៣៥ប្រកួត បោះបាល់ឲ្យដៃគូបញ្ចប់ទីបាន៦លើកផងដែរ។ ជាក់ស្តែងរូបគេ មានក្ដីស្រមៃក្នុងការផ្លាស់ទៅលេងនៅ Premier League វិញនៅរដូវក្ដៅនេះ ខណៈដែលកុងត្រារបស់គេជាមួយ At. Madrid នៅសល់ដល់ឆ្នាំ២០២៣ឯណោះ៕

Kieran Trippier​
Kieran Trippier​

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T