ក្លិប Barcelona កំពុងចាប់អារម្មណ៍លើកីឡាករ ១រូបរបស់ Man City

//s9.kh1.co/49/4987bd54f840cff2fc5cce975f9865ffd0e26fb6.jpeg
កីទ្បា

 ១០-មិថុនា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

Sterling​ ជាគោលដៅបន្ទាប់របស់ក្រុម FC Barcelona

បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona បានដាក់គោលដៅលើខ្សែបម្រើស្លាប Raheem Sterling របស់ក្រុម មេឃខៀវ Manchester City ជាគោលដៅផ្ទេរដ៏ធំមួយនៅរដូវកាលក្រោយ ដើម្បីត្រៀមជំនួសកន្លែងកីឡាករ Philippe Coutinho ឬក៏កីឡាករ Ousmane Dembele ដែលត្រៀមចាកចេញនារដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
RaheemSterling
RaheemSterling

បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ២៦ឆ្នាំរូបនេះមិនសូវសប្បាយចិត្តឡើយក្រោមការដឹកនាំរបស់លោក Pep Guardiola ឡើយដោយសាររូបលោកតែងតែស្ថិតនៅកៅអីបម្រុងជានិច្ចរាល់ការប្រកួតធំៗដូចជាពានរង្វាន់ UEFA Champion League ឬក៏ការប្រកួតធំៗនៅក្នុងក្របខណ្ឌ Premier League ជាដើម។ ស្របពេលដែលលេចលឺដំណឹងក្លិប Barcelona ចង់បាន Sterling ស្រាប់តែក្លិបកាំភ្លើងធំ Arsenal ក៏ចាប់អារម្មណ៏រូបលោកផងដែលប្រសិនក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះមិនអាចទិញ Zaha ពីក្លិប Crystal Palace បាន៕

Ousmane Dembele
Ousmane Dembele

ប្រភពManchester Evening

SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T