Everton កំពុងពិចារណា យកអតីតគ្រូបង្វឹករបស់ Real Madrid ម្នាក់នេះមកជំនួសកន្លែងលោក Ancelotti

//s9.kh1.co/96/96d0ebf9d9beb987476b5a9f79418f808776e53c.jpg
កីទ្បា

 ១០-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Everton កំពុងពិចារណា យកអតីតគ្រូបង្វឹករបស់ Real Madrid លោក Benitez មកជំនួសកន្លែងលោក Ancelotti

អង់គ្លេស៖ អតីតអ្នកចាត់ការក្រុមហង្សក្រហម Liverpool និង អធិរាជស​ Real Madrid លោក Rafa Benitez បានលេចមុខជាបេក្ខភាព ក្នុងការជំនួសតំណែងលោក Carlo Ancelotti នៅឯក្លិបស្ករគ្រាប់ Everton ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=407,q=100/ce/ce79a234781e74a99e89d804cbf429b7c111c6b2.png

លោក Ancelotti បានវិលត្រឡប់ទៅក្លិប Real Madrid វិញ ក្រោយចំណាយពេលបាន១៨ខែ ដឹកនាំក្លិប Everton ។ ជាមួយគ្នានេះ ក្លិបនៅទឹក្រុង Merseyside មួយនេះ បានធ្វើការទាក់ទងទៅភ្នាក់ងាររបស់គ្រូបង្វឹកជាច្រើន រួមមានអតីតគ្រូក្លិប Wolves លោក Nuno Espirito Santo និងគ្រូក្រុម West Ham បច្ចុប្បន្នលោក David Moyes

https://s9.kh1.co/__image/w=650,h=366,q=100/85/85f940158c90b6e1e713976a06c632d3807b09e7.png

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយរបស់កាសែត The Telegraph បច្ចុប្បន្ន Everton បានសម្លឹងឃើញគ្រូបង្វឹកម្នាក់ទៀតហើយ ពោលគឺលោក Benitez ។

គួរបញ្ជាក់ដែរថា លោក Benitez បច្ចុប្បន្នកំពុងទំនេរពីការងារ ក្រោយបញ្ចប់ភារកិច្ចជាមួយក្រុមនៅលីគកំពូលចិន Dalian ដោយលោកក៏មានគម្រោងវិលត្រឡប់មកកាន់ Premier League វិញផងដែរ៕

https://s9.kh1.co/__image/w=650,h=650,q=100/76/7650eecf52cf08cd782e405bc2229f78ff2d72ae.png

ប្រភពmetro

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T