ស៊ូស៊ូកម្ពុជា! តោះមកដឹងពីចំណាប់អារម្មណ៍របស់លោក HIROSE និង វិសាល​ មុនការប្រកួតទល់នឹងអុីរ៉ង់ថ្ងៃស្អែក

//s9.kh1.co/fd/fd4839ab97de0e18921491cc6b75c4a246b412fd.jpg
កីទ្បា

 ១០-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក RYU HIROSE និង សឿយ វិសាល​ ថា កម្ពុជាបានត្រៀមខ្លួនរួចហើយ

កម្ពុជា៖ គ្រូបង្គោលក្រុមជម្រើសជាតកម្ពុជា លោក RYU HIROSE និង ប្រធានក្រុម សឿយ វិសាល សុទ្ធតែមានការតាំងចិតខ្ពស់សម្រាប់ការប្រកួតថ្ងៃស្អែកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក RYU HIROSE និង សឿយ​ វិសាល
លោក RYU HIROSE និង សឿយ​ វិសាល

ជាការពិតណាស់ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវមានភារកិច្ចសំខាន់ក្នុងការប្រកួតស្អែកនេះទល់នឹង ក្រុមជម្រើសជាតិអុីរ៉ង់ ដែលជាការប្រកួតជម្រុះ World Cup ជុំទីពីរ ខណៈជើងទីមួយកម្ពុជាបានរងបរាជ័យក្នុងលទ្ធផល ១៤ទល់នឹង០។

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

លោក HIROSE បាននិយាយថា៖

ទោះបីជាថ្ងៃស្អែក យើងត្រូវជួបជាមួយក្រុមមួយដ៏ខ្លាំង ក៏យើងនៅតែមានឆន្ទៈហ៊ានលេងជាមួយរបៀបលេងរបស់ពួកយើង។ ខ្ញុំជឿជាក់ថានៅថ្ងៃស្អែកក្រុមរបស់ពួកយើងនឹងបង្ហាញការលេងបានល្អ។

លោក RYU HIROSE
លោក RYU HIROSE
លោក RYU HIROSE

ចំណែក វិសាល វិញបាននិយាយថា៖

កីឡាករទាំងអស់នឹងប្តូរផ្តាច់ដើម្បីក្រុមនិងអ្នកគាំទ្រទាំងអស់គ្នា ក្នុងការប្រកួតនៅថ្ងៃស្អែកនេះ។ យើងដឹងហើយថា អុីរ៉ង់ ជាក្រុមខ្លាំងនៅអាស៊ីដែលមានកីឡាករល្អជាច្រើនលេងនៅអ៊ឺរ៉ុប យើងសប្បាយចិត្តដែលបានលេងជាមួយពួកគេ ហើយ វាជាឱកាសដែលយើងនឹងទទួលបានពិសោធន៍ពីពួកគេ៕

កីឡាករ សឿយ វិសាល
កីឡាករ សឿយ វិសាល
កីឡាករ សឿយ វិសាល
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T