អត់ដកថយងាយៗទេ! ម្ចាស់ក្រុមហ៊ុន Spotify គ្រោងនឹងដាក់សំណើទិញយក Arsenal លើកទី២ដោយបន្ថែមទឹកប្រាក់ដល់ទៅ...

//s9.kh1.co/9d/9dc7c5de9713615fb86cd057defccbb176c057a5.jpg
កីទ្បា

 ១០-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Daniel Ek នឹងដាក់សំណើទិញយក Arsenal ជាលើកទី២

អង់គ្លេស៖ លោក Daniel Ek ដែលជាម្ចាស់ក្រុមហ៊ុន Spotify នឹងដាក់សំណើទិញយកក្លិបកាំភ្លើងធំ Arsenal ជាលើកទី២បន្ទាប់ពីលើកទី១គឺ លោក Stan Kroenke បានបដិសេធមិនព្រមលក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Daniel Ek
លោក Daniel Ek

លើកទី២នេះ Ek គ្រោងនឹងតំលើងតម្លៃលើសពី២កោដផោន(ស្មើនឹងប្រមាណ២.៨កោដដុល្លារ) ឯណោះដើម្បីបញ្ចុះបញ្ចូលឲ្យ លោក Kroenke ព្រមបន្ទន់ចិត្តលក់ Arsenal មកឲ្យលោក។

លោក Stan Kroenke
លោក Stan Kroenke

កាលលើកទី១ Daniel Ek បានស្នើទឹកប្រាក់តែ ១.៨កោដផោន(ស្មើនឹងប្រមាណ ២.៥កោដដុល្លារ) តែប៉ុណ្ណោះ។យ៉ាងណាមិញ Ek នៅតែបន្តតាំងគោលជំហរចង់បាន Arsenal ដែលជាក្លិបលោកស្រឡាញ់តាំងពីក្មេងៗ។

លោក Daniel Ek
លោក Daniel Ek
កីឡដ្ឋាន Emirates 
កីឡដ្ឋាន Emirates 

គេមិនទាន់ដឹងនៅឡើយទេថា Stan Kroenke ព្រមទទួលយកសំណើទឹកប្រាក់ដ៏មហាសាលនេះឬអត់ខណៈដែល Ek បានអូសទាញឲ្យលោក Theirry Henry, Denis Bergkamp និង Patrick Vieira ឲ្យចូលរួមជាមួយគម្រោងរបស់លោក។

កីឡដ្ឋាន Emirates
កីឡដ្ឋាន Emirates

គួរបញ្ជាក់ផងដែរថារឿងរ៉ាវនាំឲ្យមានការដាក់សំណើទិញដូរនេះគឺមកពីលោក  Kroenke បានអនុញ្ញាតឲ្យ Arsenal ចូលលេងនៅក្របខណ្ឌ European Super League ដែលបង្កើតឡើងដោយ Florentino Perez តែមិនដល់ពីរថ្ងៃក្រោយមក ក្លិបក៏ប្រកាសដកខ្លួនចេញដោយសារតែអ្នកគាំទ្រមកតវ៉ាដល់ខាងមុខកីឡដ្ឋាន Emirates ។

អ្នកគាំទ្រ Arsenal តវ៉ា
អ្នកគាំទ្រ Arsenal តវ៉ា

លើសពីនេះទៅទៀត អ្នកគាំទ្រក៏បានចងកំហឹងនឹងម្ចាស់ក្លិប Arsenal ជាខ្លាំងទើបទាមទារឲ្យលោកលក់ក្លិបនេះទៅឲ្យអ្នកផ្សេង ដូច្នេះទើប Daniel Ek ដាក់សំណើទិញយកតែម្ដង៕

លោក Daniel Ek 
លោក Daniel Ek 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T