Arsenal សម្លឹងឃើញកីឡាកររបស់អង់គ្លេសមួយរូបសម្រាប់បំពេញបន្ថែមតំបន់ការពារ

//s9.kh1.co/40/402ede26517e6c3e67cc22a5c9a57ed6f7b5b7de.jpg
កីទ្បា

 ១០-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Arsenal សម្លឹងឃើញកីឡាកររបស់អង់គ្លេសមួយរូបសម្រាប់បំពេញបន្ថែមតំបន់ការពារ

ក្រុមកាំភ្លើងធំ Arsenal កំពុងតែស្វែងរកខ្សែការពារមួយរូប ដើម្បីនាំយកមកពង្រឹងតំបន់ការពារនិងរៀបចំក្រុមឲ្យបានល្អជាងមុន បន្ទាប់ពីកីឡាករជើងចាស់ David Luiz បានប្រកាសចាកចេញពីក្លឹបនាពេលកន្លងទៅ ។ ក្នុងនោះដែរ​ ក្រុមដែលដឹកនាំដោយលោក Mikel Arteta បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ Ben White ដែលបច្ចុប្បន្នរូបគេជាកីឡាកររបស់ Brighton FC ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ben White
កីឡាករ Ben White

 កីឡាករ Ben White ដែលបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នៅរដូវកាលនេះមានតម្លៃខ្លួនប្រហែល ៥០ លានផោន ។ ក្រៅពីក្រុមកាំភ្លើងធំ Arsenal ក៏មានក្រុមធំៗជាច្រើនដូចជាហង្សក្រហម Liverpool FC និងបិសាចក្រហម Manchester United ដែលបានចាប់អារម្មណ៍លើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ។

កីឡាករ Ben White
កីឡាករ Ben White

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះក៏ត្រូវបានកោះហៅឲ្យចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តការណ៍ Euro ផងដែរ ៕

Songkrea Oueng
ReaRea (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T