ម្នាយអើយ! មកមើលជើងស៊ុតសំខាន់ៗរបស់អុីរ៉ង់ត្រៀមប៉ះកម្ពុជាសុទ្ធតែអ្នកធ្លាប់លេងនៅ Champions League

//s9.kh1.co/dd/dd9b399ff935101ff0d48731fe9a505b3946b5d1.jpg
កីទ្បា

 ១០-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អុីរ៉ង់ នឹងដាក់កីឡាករសំខាន់ៗរបស់ខ្លួនឲ្យលេងទល់នឹងកម្ពុជា

អុីរ៉ង់៖ ក្រុមជម្រើសជាតិអុីរ៉ង់ នឹងដាក់កីឡាករសំខាន់ៗឲ្យចូលលេងទាំងអស់ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិកម្ពុជាដោយសារពួកគេត្រូវការបីពិន្ទុដាច់ខាតដើម្បីបន្តក្តីសុបិនក្នុងការឡើងទៅកាន់ជុំទីបីនៃវគ្គជម្រុះពានរង្វាន់ World Cup។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ក្រុមជម្រើសជាតិអុីរ៉ង់
 ក្រុមជម្រើសជាតិអុីរ៉ង់

ជាការពិតណាស់ នៅរាត្រីថ្ងៃស្អែកនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវមានភារកិច្ចសំខាន់លេងទល់នឹង ក្រុមជម្រើសជាតិអុីរង់ ក្នុងការប្រកួតចុងក្រោយបង្អស់នៃវគ្គជម្រុះពានរង្វាន់ World Cup លើទឹកដីបារ៉ែន ខណៈជើងទីមួយ កម្ពុជាបានរង់បរាជ័យយ៉ាងធ្ងន់ធ្ងរ ១៤ទល់នឹង០។

មុននឹងឈានដល់ការប្រកួតថ្ងៃស្អែក Keylatop សុំណែនាំឲ្យស្គាល់ពីកីឡាករសំខាន់ៗរបស់អុីរ៉ង់ទាំងបីរូបនេះដែលជាកីឡាករមានបទពិសោធន៍ក្រាស់ក្រែលនៅតំបន់អឺរ៉ុប៖

១. Sardar Azmoun

Azmoun ជា ម៉ាសុីនផលិតគ្រាប់បាល់របស់ Zenit Petersburg និង ក្រុមអុីរ៉ង់ ដែលធ្លាប់លេងនៅក្របខណ្ឌ Champions League និង Europa League។ នៅក្នុងរដូវកាលកន្លងទៅនេះគេស៊ុតបញ្ចូលទីបាន ១៩គ្រាប់ ហើយ បើយើងត្រឡប់ទៅកាន់ការប្រកួតជើងទីមួយទល់នឹងកម្ពុជា គឺ គេធ្លាប់ស៊ុតបានបីគ្រាប់ម្នាក់ឯង។

កីឡាករ Sardar Azmoun
កីឡាករ Sardar Azmoun

២. Mehdi Teremi

Teremi ជា ខ្សែប្រយុទ្ធមុតស្រួចរបស់ Porto ដែលទើបនឹងឈ្នះពានរង្វាន់គ្រាប់បាល់ល្អជាងគេនៅ Champions League រដូវកាលនេះ (ទាត់បកចេកលើ Chelsea)។ ជើងទីមួយគេធ្លាប់ស៊ុតយើងបានពីរគ្រាប់។ គេជាកីឡាករដែលស៊ុតបញ្ចូលទីឲ្យ Porto បានច្រើនជាងគេកាលពីរដូវកាលមុន (១៦គ្រាប់) និង ធ្លាប់ស៊ុតបញ្ចូលទីក្រុមកម្ពុជាបានពីរគ្រាប់។

កីឡាករ Mehdi Teremi
កីឡាករ Mehdi Teremi

៣. Alireza Jahanbakhsh

Alireza ជា ខ្សែប្រយុទ្ធស្លាបឆ្វេងរបស់ Brighton & Hove Albion ដែលតែងតែទទួលបានឱកាសបង្ហាញខ្លួនលើទីលាន ហើយ រូបគេធ្លាប់រកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិអុីរ៉ង់បានប្រាំពីរគ្រាប់ផងដែរ៕

កីឡាករ Alireza Jahanbakhsh
កីឡាករ Alireza Jahanbakhsh
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T