យល់ចិត្តគ្នាណាស់! Griezmann ថា ម្នាក់នេះជាកីឡាករដែលខ្លួនងាយស្រួលលេងជាមួយបំផុត

//s9.kh1.co/64/645f013d142a25e56a17ce96ce401f82169b5fa1.jpg
កីទ្បា

 ១០-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Antoine Griezmann ថា Lionel Messi ងាយស្រួលលេងជាមួយណាស់

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Antoine Griezmann បានលើកឡើងថា ទំនាក់ទំនងរវាងខ្លួននឹង Lionel Messi គឺ ពិតជាល្អណាស់ ហើយ រូបគេពិតជាងាយស្រួលមែនទែនក្នុងការលេងជាមួយកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Antoine Griezmann និង Lionel Messi
  កីឡាករ Antoine Griezmann និង Lionel Messi

ជាការពិតណាស់ កាលពីឆ្នាំ២០១៩ នៅពេលដែល Griezmann បានផ្លាស់មកកាន់ Barcelona ថ្មីថ្មោង គឺ មានពាក្យចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា Messi មិនពេញចិត្តនឹងរូបគេឡើយ ប៉ុន្តែ យ៉ាងណាក្តី Griezmann បានសារភាពថា ទំនាក់ទំនងខ្លួនជាមួយនឹង Messi គឺ ពិតជាស្អិតរមួតណាស់។

 កីឡាករ Antoine Griezmann និង Lionel Messi
 កីឡាករ Antoine Griezmann និង Lionel Messi

Griezmann បាននិយាយថា៖

ទំនាក់ទំនងពួកយើង គឺ ល្អ។ ពេលខ្លះពួកយើងផ្ញើសារគ្នាទៅវិញទៅមក ហើយ យើងតែនិយាយជាមួយគ្នាអំឡុងពេលហ្វឹកហាត់។ នៅលើទីលាន គាត់ជាកីឡាករដែលខ្ញុំស្រួលលេងជាមួយបំផុត។ នៅពេលដែលមាន Messi នៅក្នុងក្រុម យើងមិនបាច់មានភ័យថានឹងបញ្ជូនបាល់ខុសឡើយ៕

កីឡាករ Antoine Griezmann
 កីឡាករ Antoine Griezmann និង Lionel Messi
 កីឡាករ Antoine Griezmann និង Lionel Messi

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T