រាល់ដងអត់ចេះហូបទេ! តារាឆ្នើមម្នាក់នេះ សន្យាថានឹងផឹកស្រាជាលើកដំបូងក្នុងជីវិតបើអង់គ្លេសឈ្នះពាន EURO

//s9.kh1.co/fe/fec749302903d4300393f5a77a29212db71e0bce.jpg
កីទ្បា

 ១០-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Declan Rice ថា ខ្លួននឹងផឹកស្រាបើអង់គ្លេសឈ្នះ EURO

អង់គ្លេស៖​ កីឡាករ Declan Rice បានសន្យាថារូបគេនឹងពិសាស្រាជាលើកដំបូងប្រសិនបើក្រុមជម្រើសជាតិអង់គ្លេសឈ្នះនូវពានរង្វាន់ EURO។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Declan Rice
កីឡាករ Declan Rice

ជាការពិតណាស់ តារាឆ្នើមរបស់ West Ham ខាងលើក៏បានស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិអង់គ្លេសដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ EURO ផងដែរ ខណៈរូបគេបានសារភាពថា ខ្លួនមិនមែនជាអ្នកចូលចិត្តពិសាស្រាឡើយ ប៉ុន្តែគេនឹងសាកល្បងផឹកវាជាលើកដំបូងបើអាចជួយអង់គ្លេសឲ្យឈ្នះពានរង្វាន់ធំជាងគេនៅអឺរ៉ុបមួយនេះ។

កីឡាករ Declan Rice
កីឡាករ Declan Rice

Rice បាននិយាយថា៖

តើអ្នកដឹងទេ មកទល់ពេលនេះខ្ញុំមានវ័យ២២ឆ្នាំហើយ ប៉ុន្តែ ខ្ញុំពុំទាន់ស្គាល់រសជាតិពិសាស្រាម្តងឡើយ។ មនុស្សជាច្រើនអាចនឹងភ្ញាក់ផ្អើល។ ខ្ញុំនឹងសាកល្បងផឹកស្រាប្រសិនបើអង់គ្លេសឈ្នះពានរង្វាន់ EURO៕

កីឡាករ Declan Rice
កីឡាករ Declan Rice
កីឡាករ Declan Rice

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T